សង្ស័យស្នេហាត្រីកោណ..!! ខ្មាន់កាំភ្លេីងបាញ់ប្រហារលោកគ្រូ បង្រៀនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនថ្នាក់ទី៩នៅវិទ្យាល័យទួលប្រសាទ ខណ្ឌសែនសុខ ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាចំនួនបីគ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ចំណែកជនដៃដល់គេចខ្លួនបាត់។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ ប្រមាណជា២០០ម៉ែត្រ ភូមិសំរោង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះរឿន រតនា ភេទប្រុស៣៦ ឆ្នាំ មុនរបរជាគ្រូបង្រៀន ថ្នាក់ទី៩ នៃវិទ្យាល័យទួលប្រសាទសែនសុខស្នាក់ភូមិទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័តមានពីកន្លែងកើតហតុបានឲ្យដឹងថាមុនកើតហេតុ គេលឺសូសំឡេងផ្ទុះអាវុធចំនួនបីគ្រប់ ស្រាប់ឃើញជនរងគ្រោះដេកស្លាប់នៅក្បែរម៉ូតូមួយគ្រឿង បាត់ទៅហើយរួចបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ បន្ទាប់មក គេឃើញនារីម្នាក់បានមកដល់កន្លែងកើតហេតុផងដែរ ហើយបានអះអាងថាជាសង្សារបស់ខ្លួនជនរងគ្រោះ និងបានថាម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខរតនគីរី1E-7838របស់ខ្លួនទៀត។ បើតាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់បានប្រាប់ថាទៅទិញពងទាកូន ដើម្បីយកមកឲ្យរូបគាត់ដោយប្តីរបស់មិនដឹងថាជិះអ្វីទៅនោះទេ លុះមកដល់ម៉ោងកើតហេតុមានគេទូរសព្ទប្រាប់ថាប្តីរបស់គាត់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាស្លាប់បាត់បង់ជីវិតទៅហើយ
ដោយនៅក្បែរខ្លួនជនរងគ្រោះមានម៉ូតូមួយគ្រឿងផងដែរ។ ចំពោះករណីខាងលើនេះសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីមួយក្រុមនាំ ខ្លួនមកសួនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ សង្ស័យជាប់ពាក់ពន្ធ័ករណីខាងលើនេះផងដែរ។
បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ជូនសាច់ញាតិដឹកយកទៅតម្កល់ទុកនៅវត្តសែនសុខរងចាំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជុំវិញទីតាំងកន្លែងកេីតហេតុនគរបាល បានរកឃេីញសំបកគ្រាប់ចំនួន២គ្រាប់ម៉ាកK54 ។ ជុំហ៊ានដំបូងនគរបាលសន្និដ្ឋានជាករណីគំនំនិងស្នេហាត្រីកោណ។ ចំណែកជនដៃដល់សមត្ថកិច្ចនិងធ្វើកាស្រាវជ្រាវចាប់ខ្លួនយកមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕




