រលកត្រជាក់វៀតណាម ខាងជើងនឹងបញ្ចប់សប្តាហ៍នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ការិយាល័យអាកាសធាតុវៀតណាមបានឲ្យដឹងថា រលកត្រជាក់ដែលបានគ្របដណ្តប់ភាគខាងជើង អស់រយៈពេលជាច្រើន សប្តាហ៍ឥឡូវនេះ នឹងធូរស្រាលចាប់ពីថ្ងៃពុធនេះ ហើយសីតុណ្ហភាពនឹងកើនឡើងជាលំដាប់។
ចាប់តាំងពីពាក់កណ្តាលខែមករាមក តំបន់ខាងជើងរបស់ប្រទេសវៀតណាមបានជួបប្រទះសីតុណ្ហភាព ពេលថ្ងៃ ជាមធ្យមក្រោម ១៥ អង្សាសេ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាឧតុនិយមបាននិយាយថា នៅថ្ងៃច័ន្ទ តំបន់ភាគច្រើនរួមទាំងរដ្ឋធានីហាណូយមិនក្តៅជាង ២២ដឺក្រេទេហើយសីតុណ្ហភាពនៅពេលយប់ មានពី ៧ ទៅ ៨ អង្សារ។
ប្រភពបានឲ្យដឹងដែរថា ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ សីតុណ្ហភាពនៅពេលយប់នឹងកើនឡើងដល់ ១៦ដឺក្រេ ហើយនៅចុងសប្តាហ៍ដល់ប្រហែល២១ ដឺក្រេ៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ