ថ្នាក់ដឹកនាំ អគ្គនាយកកីឡាជំរុញឲ្យសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសថ្នាក់ជាតិ ដើម្បីអនុវត្តកម្មវិធីអប់រំកាយបែបថ្មីបានពេញលេញ

ស្វាយរៀង៖ ឯកឧត្តម អ៊ុកសិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានជំរុញឲ្យសិក្ខាកាមដែលជាគ្រូអប់រំកាយអនុវិទ្យាល័យ គ្រូវិទ្យាល័យ និងតំណាងរិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំយុវជននិងកីឡាក្រុង ស្រុកនៃខេត្តស្វាយរៀងយកចិត្តទុកដាក់ក្រេបញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសថ្នាក់ជាតិនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីឈានទៅអនុវត្តកម្មវិធីមុខវិជ្ជាអប់រំកាយនិងកីឡាបែបថ្មីឲ្យបានពេញលេញនៅពេលខាងមុខ។

ការថ្លែង ជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ម្សិលមិញ នៅសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានគូសបញ្ជាក់ថា កម្មវិធីមុខវិជ្ជាអប់រំកាយបែបថ្មីដែលចងក្រងដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលយកមកចែករំលែកដល់គ្រូៗនេះពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវាបានចង់ក្រងយ៉ាងច្បាស់អំពីមុខវិជ្ជាអប់រំកាយផ្តល់អត្ថប្រយោជន៍ជួយដល់សុខភាពសិស្ស និងជម្រុញឲ្យសិស្សចេះជំនាញកីឡាស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលពលរដ្ឋម្នាក់ចេះលេងកីឡាមួយមុខប្រចាំជីវិត។

ឯកឧត្តម អគ្គនាយក រំពឹងថា ឆ្លងកាត់សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សារយៈពេល៣ថ្ងៃនេះ សិក្ខាកាមនឹងទទួលបានធាតុចូយកទៅអនុវត្តរៀបចំកិច្ចតែងការនិងផែនការសម្រាប់ត្រៀមក្នុងការបង្រៀនអំពីមុខវិជ្ជាអប់រំកាយដល់សិស្សឲ្យបានពេញលេញនិងមានគុណភាពនៅតាមសាលាគោលដៅ ដើម្បីផ្តល់ជូននូវសុខមាលភាពជូនសិស្សានុសិស្ស។

លោក NISHIYAMA Naoki អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានលើកឡើងថា សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា ដែលអង្គការសហការមួយវិទ្យស្ថានជាតិអប់រំកាយ និង អគ្គនាយដ្ឋានកីឡារៀបចំជូនគ្រូៗនិងតំណាងការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡានៃខេត្តស្វាយរៀងរយៈពេល៣ថ្ងៃនេះ មានគោលបំណង .ផ្តល់ការយល់ដឹងពីប្រពន្ធ័អប់រំកាយនៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ . បង្កើតបានជាផែនការមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាទាំង ៣កម្រិត .យល់ដឹងពីរបៀបពិនិត្យតាមដានថ្នាក់អប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាទាំង៣កម្រិត។

អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរូបនេះ បន្ថែមថា មុខវិជ្ជាអប់រំកាយបែបថ្មីនេះ បានដើរតួនាទីសំខាន់ណាស់ក្នុងការតម្រង់ទិសឲ្យសិស្សានុសិស្សចេះជំនាញកីឡា និងអាចចាប់យកជំនាញកីឡាមួយធ្វើជាអាជីពបាននៅថ្ងៃអនាគត។ដូច្នេះដើម្បីឲ្យមុខវិជ្ជានេះអាចផ្សព្វផ្សាយបានពេញលេញនៅក្នុងខេត្តគឺចាំបាច់ពឹងផ្អែកលើសិក្ខាកាមទាំងអស់ ព្រោះការទទួលបានពុទ្ធិពីសិក្ខាសាលានេះ វានឹងជួយឲ្យសិក្ខាកាមចេះពីរបៀបរៀបចំផែនការនិងកិចតែងការសម្រាប់បង្រៀនដល់សិស្សត្រូវតាមស្តង់ដារ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាខេត្តស្វាយរៀងមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួម ចំនួន៥០ មកពីបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអយកខេត្តស្វាយរៀង ៕ អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner