កាកបាទក្រហមកម្ពុជា-ហ្វាំងឡង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ក្នុងខេត្តចំនួនបួន

ភ្នំពេញ:​ កិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ត្រូវ បាន កាកបាទក្រហមកម្ពុជា ចុះហត្ថលេខា ជាមួយ នឹងកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្នុងខេត្តចំនួន ៤។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ។

នាឱកាសនោះ លោកស្រី ពុំ ចន្ទីនី និងថ្នាក់ដឹកនាំសាខាចំនួន៤ (ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តត្បូឃ្មុំ និងខេត្តកណ្តាល) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួល នូវម៉ូតូ និងសម្ភារៈ ឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ផងឌេរ ។

លោកជំទាវបានថ្លែងឱ្យដឹងផងដែរថា កាកបាទក្រហមហ្វាំងឡង់តែងតែ ឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០។ តាមការសម្រេចរបស់លោស្រី ប៊ុន រ៉ានី ប្រធានកាកក្រហមកម្ពុជា កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុ ខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ ជួយដល់ កា កបាទក្រហមកម្ពុជា រយៈពេល ៣ ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៥)។

បើតាម លោកស្រី ពុំចន្ទីនី កម្មវិធីនេះផ្តោតជារួមលើ៣ផ្នែក ក្នុងនោះរួមមាន៖ ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត, ការងារគ្រប់គ្រងគ្រោះម ហន្តរាយ និងការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍសាខា/អនុសាខាក្នុងខេត្តគោលដៅ ដើ ម្បីកសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ ជាដើម។
លោកស្រីមានប្រសាសន៍ថា ៖ «នេះគឺជាឱកាសក្នុងការលើកក ម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ»។
លោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ក៏ បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដោយបានឱ្យក្រុមកា រងារកាកបាទក្រហមហ្វាំងឡង់ បន្តការងារ និងសហការជាមួយ កាកបាទក្រហកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភា ពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមស ហគមន៍គោលដៅ។
យោងតាម កាកបាទក្រហមកម្ពុជា បាន លើកឡើងដែរថា ដើម្បីចូលរួមលើកម្ពស់ នូវសកម្មភាពខាងលើនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី DG-ECHO តាមរយៈ ស ហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ជួយដល់ កាកបាទក្រហមកម្ពុជារួមមាន ទីស្នាក់ការកណ្តាល (នាយកដ្ឋានសុខភាព/ការិយាល័យសុខភាពគ្រាមានអាសន្ន ទទួលបាន កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេន កូពី១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ១គ្រឿង កៅអីការិយាល័យ៤គ្រឿង ទូឯកសារបីជាន់៣គ្រឿង។

ដោយឡែកបួនសាខា ដែលជាសាខាគោលដៅ គឺ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលបានម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធ័រ ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។
សាខាខេត្តបន្ទាយមានជ័យម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធ័រ ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។ សាខាខេត្តប៉ៃលិន ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៣គ្រឿង និង សាខាខេត្តត្បូងឃ្មុំ ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង និងទូឯកសារមានទ្វារ៣គ្រឿង។
តំណាងសាខាកាកបាទក្រហមកម្ពុជា ទាំង៤សាខានេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមហ្វាំងឡង់ ដែលបា នៅផ្តល់ជំនួយជាសម្ភារៈប្រើប្រាស់ក្នុងការិយាល័យទាំងនេះ សម្រាប់ប្រតិបត្តិការការងារមនុស្សធម៌ ក្នុងសហគមន៍របស់ខ្លួន ក្នុងយុគសម័យឌីជីថលនេះ និងសូមប្តេជ្ញាបន្តខិតខំពង្រឹកការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង តបតាមការចង់បាន របស់កាកបាទក្រហមហ្វាំងឡង់៕
ដោយ:យុទ្ធ វីរ:

ads banner