អ្នកនិពន្ធ ស៊ូ សាវឿន៖ គុណសម្បតិ្តនៃការតែងនិពន្ធដោយខ្លួនឯង ពិតជាល្អជាង ការប្រែសម្រួល ស្នាដៃបរទេស
ភ្នំពេញ: អាជីពជាអ្នកនិពន្ធ ទោះបីជាមិនក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ដក៏ដោយចុះ ប៉ុន្តែនៅតែមានអ្នកធ្វើដោយមិនរួញរា ដែរ។
ជាក់ស្តែង លោក ស៊ូ សាវឿន ដែលជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធផ្សេងទៀតដែលមានឆន្ទៈមុតមាំក្នុងវិស័យទឹកខ្មៅមួយនេះ។
លោក ស៊ូ សាវឿន បានអះអាងថា ៖ «គុណសម្បតិ្តនៃការតែងនិពន្ធ ពិតជាល្អជាង ការប្រែសម្រួល ស្នាដៃបរទេស។ ការប្រែ សម្រួលស្នាដៃបង្កើតបាននូវចំណេះដឹងសកល និងទូលំទូលាយ ធ្វើ ឱ្យកូនខ្មែររបស់យើង ដឹង និង យល់ ព័ត៌មាន ល្អៗនៅជុំវិញសកលលោក តែការតែងនិពន្ធអាចផ្តល់ គុណសម្បត្តិច្រើនជាងនេះ ពិសេស ជួយលើកតម្កើងអក្សរសាស្ត្រជាតិ អត្តសញ្ញាណជាតិ កិត្តិយស របស់ ជាតិសាសន៍ខ្លួនឯង»។

លោក បានបន្តថា ៖ «ខ្ញុំ គិតថា ការតែងនិពន្ធបង្ហាញអំពីឆន្ទៈ ពិតៗនៃការលើកស្ទួយសេដ្ឋកិច្ច ជាតិ តាមរយៈការចែករំលែកបទពិសោធពិតនៅក្នុង សង្គមរបស់យើង។ ខ្ញុំ អាចនិយាយថា សេដ្ឋកិច្ចដែលរីកចម្រើនដោយសារ ចំណេះដឹង ពិត ជំនាញពិត បទពិសោធពិត គឺជាគ្រឹះពិតប្រាកដសម្រាប់សង្គមជាតិយើង”»។
បច្ចុប្បន្នក្រៅពីជាអ្នកនិពន្ធហើយនោះ លោក ស៊ូ សាវឿន ក៏ ជាសហស្ថាបនិក និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន K Asia មួយរូបផងដែរ ដែលលោកចូលរួមបង្កើតជាមួយនឹងមិត្តភក្តិ ហើយក្រៅពីនេះទៀត អ្នកនិពន្ធរូបនេះក៏ជាវាគ្មិនដែលចូលរួមចែករំលែកចំណេះដឹង និងបទពិសោធតាមបណ្ដាក្រុមហ៊ុន ស្ថាប័នមួយចំនួនផងដែរ។
លោក ស៊ូ សាវឿន បាន ប្រាប់ ពី ហេតុផលដែល ធ្វើឱ្យលោកចាប់និពន្ធសៀវភៅថា លោក ចូលចិត្ត ការចែករំលែក ,ចូលចិត្តការប្រមូលផ្តុំ គំនិត និងបទពិសោធ រួមនឹង ចូលចិត្ត ធ្វើកិច្ចការមានប្រយោជន៍សម្រាប់មនុស្សច្រើនជំនាន់។

លោកបានបញ្ជាក់ថា ៖ «នៅពេល មានបទពិសោធ ទោះបីល្អឬមិនល្អ ឱ្យតែយើង ចែករំលែក ជាមួយនឹង អ្នកដទៃ នោះ នឹង ជួយ ដាស់តឿន ក្រើនរំលឹក និង បង្ហាញផ្លូវ យើង អំពីកិច្ចការដែលគួរធ្វើ និងកិច្ចការដែលមិនគួរធ្វើ ។ ការចែករំលែក គឺជា ឧបករណ៍ ជួយ យើងនិង អ្នកដទៃ ឱ្យរីកចម្រើន ជា គន្លឹះអភិវឌ្ឍខ្លួនយ៉ាងល្អប្រសើរ ហើយជា ប្រភព នៃគំនិតប្រកបដោយ ភាពច្នៃប្រតិដ្ឋ »។
លោកបន្ថែមថា ៖ «តាម គំនិតរបស់ ខ្ញុំ ការចែករំលែក បណ្តុះការគិត បណ្តុះការវិភាគ បណ្តុះសិក្សាឈ្វេងយល់ និងបណ្តុះ ទម្លាប់ ចង់ចេះចង់ដឹង។ កាលណា យើង ចែករំលែក យើងនឹង សម្អិតសម្អាង ជ្រើសរើស គំនិតនិង សាច់រឿង ល្អៗសម្រាប់ បញ្ចូល ទៅក្នុងខួរក្បាល របស់យើង »។
ទាក់ទងនឹងចូលចិត្តការប្រមូលផ្តុំ គំនិត និងបទពិសោធ វិញ លោក ស៊ូ សាវឿន បាន បញ្ជាក់ដែរថា លោក ចូលចិត្ត ចំណាយ ពេលវេ លា ជាមួយ មិត្តភក្តិ ផឹកកាហ្វេជជែកគ្នាលេង ពិសេសផ្តោតលើការវែកញែក គំនិត បទពិសោធ និងការអនុវត្តការងារ ប្រចាំថ្ងៃ ទូទៅ ។
«ចំណង់ចំណូលចិត្តនេះធ្វើ ឱ្យខ្ញុំ ទទួលបានគំនិតថ្មីៗ បទពិសោធល្អៗ និងគន្លឹះចាំបាច់ សម្រាប់ ការងារ ការរស់នៅ និង ការប្រកបមុ ខ របរជាដើម ។ ការតែង និពន្ធត្រូវផ្សាភ្ជាប់ នឹង បទពិសោធពិត គំនិតពិត និងគ្រប់រសជាតិ ទាំងនៅក្នុងជីវិតការងារនិងជីវភាពរស់នៅប្រចាំថ្ងៃ»។ នេះបើតាមការ បញ្ជាក់ពីលោក ស៊ូ សាវឿន។
ចំពោះវិស័យនិពន្ធកម្ពុជា អ្នកនិពន្ធរូបនេះ យល់ឃើញថា ការតែងនិពន្ធ ចាប់ផ្តើម មានភាពរស់រវើក និងផុសផុលគួរឱ្យកត់សម្គាល់ ហើ យវាជា ចំណុចគួរឱ្យស្ងប់ស្ងែង ព្រោះ វាមិនត្រឹមតែជា សិល្បៈ នៃការចែករំលែក ថែមទាំង ជាកិច្ចខិតខំប្រឹង ប្រែងបន្សល់ ទុកនូវ ក្បួនខ្នាតផ្សេងៗសម្រាប់កូន ចៅជំនាន់ក្រោយ។

ស្រុកទេសមួយដែលមាន អ្នកចងក្រង ឬតែង និពន្ធច្រើន ស្រុកទេសនោះនឹងសម្បូរទៅដោយគំនិត បទពិសោធ និងរបៀប ធ្វើការល្អ ៗ ហើយវា នឹង ជួយ ឱ្យចំណេះដឹងក្លាយជា ប្រភពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយ៉ាងល្អប្រសើរ ។
លោកថា ៖ «ខ្ញុំកោតសរសើរ ចំពោះកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលបង្កើតបរិយាកាសបើកទូលាយ ហើយ ធ្វើ ឱ្យ មានភាពផុ ស ផុលនៅក្នុងវិស័យតែងនិពន្ធ។ ខ្ញុំស្គាល់ក្មេងៗដែលទើបតែកំពុងរៀន និងបញ្ចប់ ថ្នាក់ទី១២ ថែមទាំងស្គាល់ មនុស្សវ័យចំណាស់ ដែ លចូលនិវត្តន៍ពីការងារ សុទ្ធតែបានផ្តល់តម្លៃ លើការងារតែងនិពន្ធ។ នេះជា រឿង ល្អសម្រាប់សង្គមជាតិ ទោះបី ការតែងនិពន្ធខ្លះមិ នល្អសម្រាប់ សង្គម ប៉ុន្តែពិតជា បានបង្ហាញ ផ្លូវខ្លះៗសម្រាប់មនុស្សជាតិ»។
ចាប់តាំងពីអ្នកនិពន្ធ ស៊ូ សាវឿន ឈានជើងចូលជាអ្នកនិពន្ធមក លោកបានបង្ហើតស្នាដៃជាសៀវភៅមាន ៧ចំណងជើង រួមមាន៖ ផ្លូវអ្នកខ្លាំង , ជម្រើសផ្លូវដើរ, ជួយខ្លួនឯង, ៣៦៥ថ្ងៃច្នៃគំនិត, ក្តាប់ឱកាស, តិចនិចលក់ និងសិល្បៈលក់។
សម្រាប់ សៀវភៅ «តិចនិចលក់ និងសិល្បៈលក់» ទាំងពីរចុងក្រោយនេះ លោក សរសេរអំពីបទពិសោធផ្ទាល់ខ្លួន របស់លោកចន្លោះឆ្នាំ ២០១៣ ដល់ពេល បច្ចុប្បន្ន ដែល សៀវភៅទាំងពីរនេះមានបំណងជួយដល់ ម្ចាស់ក្រុមហ៊ុន សហគ្រាស និង អ្នក ធ្វើការ ឱ្យចេះពីរបៀប លក់ និងដឹកនាំក្រុមការងារលក់ បានល្អ ។
លោកបាន បញ្ជាក់ថា ចំណែក សៀវភៅ ៥ចំណងជើង ផ្សេងទៀត គឺស្ថាប័នផ្សេងសុំសិទ្ធិបោះពុម្ពផ្សាយ ដែលសៀវភៅទាំងនោះនិ យាយពាក់ព័ន្ធនឹង ការអភិវឌ្ឍ បុគ្គលិកលក្ខណៈ អត្តចរិត ភាពជា អ្នកដឹកនាំខ្លួនឯង និងធ្វើ ជា បុគ្គលដែលស្គាល់ខ្លួនឯងច្បាស់។
អ្នកនិពន្ធ ស៊ូ សាវឿន បានផ្ដល់អនុសាសន៍ថា ៖ «ការតែងនិពន្ធ ថ្វីដ្បិតមិនបង្កើតលទ្ធផលភ្លាមៗ ប៉ុន្តែវា ជា កិច្ចខិតខំប្រឹងប្រែង ផ្លា ស់ប្តូរខ្លួនឯង និងសង្គមជាតិទាំងមូល តាមរយៈ មរតចំណេះដឹង និងបទពិសោធជីវិត ជាក់ស្តែង ។ ការក្លាយខ្លួនជា អ្នក តែងនិពន្ធ ក៏មិនងាយស្រួល ពេក ដែរ គឺទាមទារការស្រលាញ់ពិតៗ ថែមទាំង ហ៊ានលះបង់ រឿង ដែល អ្នកដទៃពិបាកលះបង់ ឧទាហរណ៍ពេលវេលា ដើរ លេង សប្បាយជាដើម» ៕
ដោយ: ហ៊ួន ស៊ីឡូន