ប្រជាពលរដ្ឋ ១៥០គ្រួសារ បានទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៧ របស់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ កម្ពុជា

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ១៥០គ្រួសារ នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកទី ៣១ ខែមករាឆ្នាំ២០២៣ បានទទួលអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗជាច្រើនទៀតពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៧ របស់ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឈីវ ភិរម្យ ។

ឯកឧត្តម លី ច័ន្ទតុលា ថ្លែងថា បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តមេរៀន ទាំងបី របស់ក្រុមការងារនៃកម្មវិធី ចង្ក្រានសប្បុរស រួមមាន ១- សូមប្រឹងប្រែងបញ្ជូនកូនចៅ បានទៅរៀន ជួយមើលថែ និងដាស់តឿនបន្ថែមដើម្បីរៀនឱ្យបានពូកែ និងរៀនឱ្យបានខ្ពស់ -២ សូមអរគុណសន្តិភាព មានសន្តិភាព មានឱកាស បានទៅរៀន និង មានឱកាសបង្កើតភាពរុងរឿង សម្រាប់គ្រួសារ ក៏ដូចជាសង្គមជាតិ និងទី៣ ត្រូចេះចែករំលែក និង បន្តចែករំលែក ជួយគ្នាទៅវិញទៅមក។

ឯកឧត្តម ឈាន ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបរិបូណ៌ បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម រួម
ចំណែក ជួយដល់សង្គម ជួយដល់បង
ប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត តាមរយៈ កម្មិវធីចង្ក្រានសប្បុរសនេះក្រោមការដឹកនាំរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ជា ស្ថាបនិក ក្នុងកម្មវិធីចង្ក្រានសប្បុរស រួមជាមួយ ក្រុមការងារ និងបងប្អូនសប្បុរសជននានា។

ឯកឧត្តម បន្តថា បាវវចនា របស់កម្មវិធី ចង្ក្រានសប្បុរសនេះ មិនខុសពីក្រុមការងារចុះជួយឃុំទន្លេបិទទេ តែងតែរំលឹក ដល់ប្រជាពលរដ្ឋ អរគុណសន្តិភាព អរគុណសម្តេចតេជោ យើងជំរុញឲ្យកូនចៅខិតខំរៀនសូត្រ និងត្រូវចេះចែករំលែកដល់អ្នកអត់ជាងខ្លួន ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner