ឆេះក្លឹបកំសាន្តនៅខេត្តព្រះសីហនុ ស្លាប់២, របួស៣ (Video Inside)

ការផ្សារដែកមិនប្រុងប្រយ័ត្នបានបង្កជាអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែងក្នុងក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស៥នាក់បានស្លាប់និងរងរបួស។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថាហេតុការណ៍បានកើតឡើវេលាយប់ថ្ងៃទី៣០ មករាឆ្នាំ២០២៣ នៅទីតាំងក្លឹបកម្សាន្ដយីហោ JULIE & ANNA ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

កម្ទេចភ្លើងដែលផ្សារដែក បានធ្លាក់លើអេប៉ុងបិទជញ្ជាំង បណ្តាលឱ្យអគ្គិភ័យបានកើតឡើង។ មនុស្ស២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ដែលជាបុគ្គលិកបំរើការក្នុងទីតាំងក្លឹបកំសាន្តនោះ។ អ្នកបាត់បង់ជីវិត ត្រូវបានគេបញ្ជេញអត្តសញ្ញាណ គឺជាស្ត្រីអាយុ១៨ឆ្នាំឈ្មោះ ហន ស្រីវេត និងបុរសអាយុ២៣ឆ្នាំឈ្មោះ ភន មករា។ អ្នករងរបួស៣នាក់ទៀត រួមមានបុរសឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ, ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ។

ក្នុងហេតុការណ៍ដែលឆេះកាលពីយប់ថ្ងៃកើតហេតុនោះ ភ្លើងមិនបានឆេះរាលដាលទៅកាន់កន្លែងដទៃឡើយ ដោយសារតែសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់ចំនួន២គ្រឿង មកជួយធ្វើអន្តរាគមន៍។

ads banner