មន្ត្រីអាកាសចរស៊ីវិលរំពឹងជើងហោះហើរត្រង់រវាងកម្ពុជា និងចិនកើនមកវិញចាប់ពីខែកុម្ភៈ (Video Inside)

មន្ត្រីអាកាសចរស៊ីវិល បានថ្លែងថាជើងហោះហើររវាងកម្ពុជា-ចិន នឹងរំពឹងកើនមកវិញ ក្នុងរង្វង់៣០% ទៅ៤០% ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងនៅថ្ងៃទី៣១មករាថា «អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ បានឯកភាពដាក់ដំណើការ ជើងហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ និងពុំមានការរិតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ»។

ដំណើរជើងហោះហើរត្រង់រវាងកម្ពុជានិងចិន ត្រូវបានផ្អាកប្រមាណ២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិឆ្លងកូវីដ១៩។ ប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនសាឡើងវិញកាលពីថ្ងៃទី៨ មករា ឆ្នាំ២០២៣ …ចំណែកជើងហោះហើរលើកដំបូងរបស់ចិនមកកាន់ប្រទេសកម្ពុជា ទើបបានធ្វើកាលពីសប្តាហ៍មុន។ គួរបញ្ជាក់ថាមុនពេលវិបត្តិជំងឺកូវីដ-១៩ ជើងហោះហើររវាងប្រទេសទាំងពីរ គឺមានសរុបចំនួន ៤១៥ជើងក្នុងមួយសប្តាហ៍។

ads banner