ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥០នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី៣១ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៥០នាក់ ( ស្រី ៦ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ១៧ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ១១ ករណី ឃាត់ ២៨ នាក់ ( ស្រី ៤ នាក់ ) , ដឹកជញ្ជូនរក្សាទុក ១ករណី ឃាត់ ១នាក់ ( ស្រី ០នាក់ ), ដាំ ដុះ ១ ករណី ឃាត់ ១ នាក់ , ប្រើប្រាស់ ៤ ករណី ឃាត់ ២០ នាក់ ( ស្រី ២នាក់ ) , រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅដប់ពីរខេត្ត រួមមាន៖ បាត់ដំបង, កំពង់ស្ពឺ, កណ្តាល, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, សៀមរាប, ព្រះ សីហ នុ , រតនគិរី, ប៉ៃលិន, ឧត្តរមានជ័យ, ក្នុងនោះ មាន ១២អង្គភាព បាន ចូលរួម បង្ក្រាបនគរបាល ១០អង្គភាព និងកងរាជអាវុធហត្ថ ២អង្គភាព៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner