អ្នកស្លាប់កេីនដល់ ៣នាក់ ក្នុងករណីអគ្គិភ័យឆេះភោជនីយដ្ឋាន កន្លែងថ្មី នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក

ភ្នំពេញ ៖ យោងតាមការបញ្ជាក់ពីមន្ត្រីបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា មានជនរងគ្រោះកេីនដល់៣នាក់ហេីយដែលបានស្លាប់ ក្នុងករណីគ្រោះអគ្គិភ័យឆេះភោជនីយដ្ឋាន យីហោ កន្លែងថ្មី កាលពីម្សិលមិញក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោល រាជធានីភ្នំពេញ បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះក៏ដោយ។

មន្ត្រីបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបញ្ជាក់ នៃហេតុការណ៍គ្រោះអគ្គីភ័យនៅសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៣១ ខែមករា ធ្វើឲ្យមនុស្សស្លាប់ចំនួន០៣នាក់ ក្នុងនោះរួមមាន ៖ ជនរងគ្រោះទី១.ឈ្មោះ កែម កូលីន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ, ទី២.ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មាន ស្រុកកំណើតនៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេល បញ្ជូន ទៅដល់មន្ទីរពេទ្យ និងទី៣ ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុក កំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបាន១យប់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២៣ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយទីតាំងដែលឆាបឆេះនេះ គឺជាហាងដែលកំពុងជួសជុលធ្វើជាប្រភេទ ផាប់ នាពេលរាត្រី ដោយសង់នៅ ជាប់នឹងហាងមួយយីហោ « កន្លែងថ្មី » និងជាហាងមានម្ចាស់រួមតែមួយ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner