សហរដ្ឋអាមេរិក ប្រកាសលក់យន្តហោះដ្រូនទំនើបដល់អ៊ុយក្រែន ក្នុងតម្លៃត្រឹមមួយដុល្លារ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតយន្តហោះដ្រូនស៊ើបការណ៍យោធាកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនសុខចិត្តលក់យន្តហោះដ្រូនពីរគ្រឿងទៅឱ្យអ៊ុយក្រែន ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកយល់ព្រមលើកិច្ចព្រមព្រៀងនេះ។

ក្រុមហ៊ុន General Atomic Aeronautical Systems (GAAS) បានបញ្ជាក់ថា ខ្លួនបានជំរុញទីក្រុងវ៉ាស៊ីនតោនជាច្រើនខែមកហើយ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះដ្រូន Grey Eagle និង Reaper ដ៏មានឥទ្ធិពលរបស់ខ្លួន ដែលកងកម្លាំងអាមេរិកប្រើវា ដើម្បីជួយដល់ការឃ្លាំមើល និងការវាយប្រហារគោលដៅនៅប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី អ៊ីរ៉ាក់ និងតំបន់ជម្លោះផ្សេងទៀត។

នាយកប្រតិបត្តិទូទៅរបស់ក្រុមហ៊ុន GAAS លោក Linden Blue បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី យើងបានចាប់ផ្តើមស្វែងរកជម្រើសដើម្បីឆ្លើយតបទៅនឹងសំណើរបស់កងកម្លាំងអ៊ុយក្រែន ជាមួយនឹងផលិតផលរបស់យើង រួមទាំងយន្តហោះដ្រូន MQ-9 Reaper និង MQ-1C Grey Eagle។

លោកនាយកប្រតិបត្តិបន្ថែមថា ក្រុមហ៊ុនបានផ្តល់ការបណ្តុះបណ្តាលដល់ប្រតិបត្តិករអ៊ុយក្រែនដោយមិនគិតថ្លៃ តាមរយៈរដ្ឋាភិបាលអាមេរិក ឬអ៊ុយក្រែន។ ហើយក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេច ក្នុងការប្រគល់យន្តហោះហ្វឹកហ្វឺនផ្ទាល់ខ្លួនពីរគ្រឿង រួមនឹងស្ថានីយបញ្ជាលើដី និងគ្រឿងបរិក្ខាផ្សេងទៀតក្នុងតម្លៃជានិមិត្តរូបត្រឹម ១ដុល្លារប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner