អ៊ីស្រាអែលឯកភាពជាមួយស៊ូដង់ ឈានទៅរកកិច្ចព្រមព្រៀមសន្តិភាព

ជេរូសេលឹម៖ ប្រមុខកាទូតរបស់ប្រទេសអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលបានយល់ព្រមជាមួយស៊ូដង់ ដើម្បីធ្វើការឆ្ពោះទៅរក «កិច្ចព្រមព្រៀងសន្តិភាព»។

អ៊ីស្រាអែល និងស៊ូដង់បានព្រមព្រៀងគ្នាធ្វើការឆ្ពោះទៅរក “កិច្ចព្រមព្រៀងសន្តិភាព” នេះបើតាមអ្នកការទូតកំពូលរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯអាកាសយានដ្ឋាន តែល អាវីវ (Tel Aviv) ជាពេលដែលមន្ត្រីរូបនេះបានត្រលប់ពីទីក្រុង ខាទុំ (Khartoum) នៃ ប្រទេសស៊ូដង់ មកវិញ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីស្រាអែល លោក អេលី ខូហេន (Eli Cohen ) ដែលទើបមកពីប្រទេសស៊ូដង់ បាននិយាយថា “ខ្ញុំរីករាយក្នុងការប្រកាសថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ យើងបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសស៊ូដង់ និងអ៊ីស្រាអែល” បន្ទាប់ពីរដ្ឋាភិបាលស៊ីវិលត្រូវបានរៀបចំឲ្យមាន នៅក្នុងទីក្រុង ខាទុំ។

គួរបញ្ជាក់ដែរថា លោក អេលី ខូហេន (Eli Cohen ) គឺជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលដំបូង ដែលទៅបានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសស៊ូដង់៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner