អត្រាឆ្លងកូវីដ១៩ និងចំនួនអ្នកស្លាប់លើវ័យមនុស្សចាស់ កំពុង កើនឡើង នៅប្រទេសជប៉ុន
តូក្យូ៖ ចំនួនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅប្រទេសជប៉ុន កំពុង ស្ថិតក្នុងកម្រិតទាបរួមជាមួយនិងអាត្រាប្រជាជនវ័យ ចំណាស់ ដែលកំពុងមានជំងឺប្រចាំកាយ បានជំរុញឱ្យមានការកើនឡើង នៃ ចំនួនអ្នកស្លាប់ ដែលតម្រូវឱ្យប្រទេសជប៉ុន ពង្រឹងការរឹតបន្តឹង ទៅលើការការពារខ្លួនពីជំងឺមេរោគកូវីដនេះ។
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលត្រូវបានគេដឹងថាមានអត្រាមរណភាពកូវីដ១៩ ក្នុងកម្រិតទាបបំផុតបើធៀបទៅនិងចំនួន អ្នកកើត កូវីដនៅតាមប្រទេសដទៃ។ ប៉ុន្តែតួលេខនេះមាន ការកើន ឡើងចាប់តាំងពីចុងឆ្នាំ ២០២២ មក ។
យោងតាមទិន្នន័យកូវីដ របស់សកលវិទ្យាល័យ Harvard Our World In Data បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមករា តួលេខ នៃអាត្រាអ្នកឆ្លងកូវីដ ១៩ នៅប្រទេសជប៉ុន បានវ៉ាដាច់ ចក្រភព អង់គ្លេស សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ប្រទេសជប៉ុន បានបិទការធ្វើដំណើររបស់ភ្ញៀវទេសចរ បរទេសចាប់ ពីឆ្នាំ ២០២០ រហូតដល់ពាក់កណ្តាលខែមិថុនាឆ្នាំមុន ហើយបាន បើកព្រំដែនរបស់ខ្លួនដោយប្រុងប្រយ័ត្នបំផុត ។ ក្នុងនោះដែរ ភ្ញៀវ ទេសចរត្រូវធ្វើដំណើរកម្សាន្តជារបៀបកញ្ចប់សេវាកម្ម ដែល មាន ទិញ ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងតម្រូវឱ្យ ពាក់ម៉ាសគ្រប់ ទី កន្លែង ជាពិសេសគឺនៅតាមកន្លែងសាធារណៈ ឬកន្លែងមាន មនុស្ស ច្រើនជាដើម។
លើសពីនេះ សិស្សសាលាមួយចំនួនត្រូវឱ្យញ៉ាំអាហារដោយ រក្សា ភាព ស្ងៀមស្ងាត់អស់រយៈពេលជាង ២ឆ្នាំ និងសាលារៀនដាក់ បម្រាមលើការសន្ទនាផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការរឹតបន្តឹងត្រូវបាន បន្ធូរបន្ថយ អ្នកជំនាញនៅក្នុងតំបន់បានសន្មត់ថា ការធ្វេស ប្រហែសទៅលើការការពារពីកូវីដ១៩ របស់ប្រជាជនមានកម្រិត ទាបដែលវាអាចជាកត្តាមួយនិងបណ្តាលឱ្យមានការឆ្លងកើនឡើងផងដែរ ដោយអ្នកជំងឺដែលស្លាប់ចុងក្រោយគេបង្អស់ភាគ ច្រើន ជាមនុស្សចាស់ដែលមានជំងឺប្រចាំកាយ ។
លោក Hitoshi Oshitani អ្នកជំនាញខាងមេរោគឈានមុខ គេរបស់ប្រទេសជប៉ុនបាននិយាយថា«យើងក៏មានការពិបាកក្នុងការព្យាបាលដែរ» ហើយលោកបន្ថែមថាកូវីដគ្រាន់តែជាកត្តា បង្ក ហេតុប៉ុណ្ណោះ។ ការលេចឡើងនៃវ៉ារ្យ៉ង់ បានបង្កឱ្យមានផល វិបាក ក្នុងការព្យាបាល និងការពារពីមេរោគកូវីដ១៩ ពីព្រោះសម្រាប់ មនុស្សចាស់ ប្រព័ន្ធស៊ាំមានភាពចុះខ្សោយនិងពិបាកក្នុងការ ឆ្លើយតបទៅនិងភ្នាក់ងារបង្កមេរោគ ដែលកំណែថ្មីរបស់អូមីក្រុង បានបន្ថែមឱ្យការឆ្លងលឿននិងការព្យាបាលឱ្យជាសេះស្បើយសម្រាប់មនុស្សចាស់មានប្រសិទ្ធភាពទាប»។
លោកវេជ្ជបណ្ឌិត Oshitani អតីតទីប្រឹក្សាប្រចាំតំបន់នៃប្រទេស ជប៉ុននៃអង្គការសុខភាពពិភពលោកWHO លើការតាមដាន និងឆ្លើយតបជំងឺឆ្លងបាននិយាយថា មុនពេលអូមីក្រុងវ៉ារ្យ៉ង់ បានវាយប្រហារ ការស្លាប់នៃជំងឺកូវីដ ភាគច្រើនបានកើត ឡើងនៅក្នុងទីក្រុងតូក្យូ និងអូសាកា ប៉ុន្តែឥឡូវនេះមានករណី នៅគ្រប់ទូទាំងតំបន់នៃប្រទេសជប៉ុនទាំងអស់ ដោយខេត្តតូចៗ និងតំបន់ជនបទសម្បូរទៅដោយប្រជាជនវ័យចំណាស់ ។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនគឺជាសង្គមមួយដែលមានវ័យ ចំណាស់ជាងគេបំផុតនៅលើពិភពលោក ហើយកំណើននៃ មនុស្ស ចាស់បានកើនឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៥០ មក ម្ល៉េះ។សម្រាប់មនុស្សចាស់ឆ្លងមេរោគដែលស្នាក់នៅក្នុងផ្ទះថែទាំ ឬនៅក្នុងក្រុមសហគមន៍ ពួកគេមិនបានទទួលការព្យាបាល ភ្លាមៗ នោះទេ។
ម្យ៉ាងវិញទៀត ដោយសារតែប្រទេសជប៉ុនចាត់ទុកមេរោគកូវីដ១៩ ជាជំងឺគ្រោះថ្នាក់ខ្លាំងបំផុតលំដាប់ទីពីរ នោះមានតែមន្ទីរពេទ្យ ដែលកំណត់ដោយរដ្ឋាភិបាលប៉ុណ្ណោះដែលអាចព្យាបាលអ្នកឆ្លងបាន ហើយបច្ចុប្បន្ននេះ ពួកគេកំពុងទប់ទល់ទៅនិងចំនួន អ្នក ឆ្លងដែលកំពុងកើនឡើង។
លោកវេជ្ជបណ្ឌិត Shibuya បានអំពាវនាវឱ្យការព្យាបាលជំងឺ កូវីដ១៩ ជាទម្រង់នៃជំងឺផ្តាសាយ ដោយអនុញ្ញាតឱ្យគ្លីនិក និងមន្ទីរពេទ្យទាំងអស់មានសិទ្ធិព្យាបាលអ្នកជំងឺផ្ទុកមានមេរោគកូវីដ។
លោកវេជ្ជបណ្ឌិត Oshitani ក៏បាននិយាយផងដែរថា អត្រា មរណភាពអាចកើនឡើងដោយការឆ្លងនៃជំងឺកូវីដដោយមិនដឹងខ្លួន និងបម្រែបម្រួលរបស់មេរោគផងដែរ ខណៈពេលប្រទេស ជប៉ុនកំពុងរាយការណ៍ពីករណីឆ្លងជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះលោកក៏បានចង្អុលបង្ហាញអំពីបញ្ហាស្រដៀងគ្នានៅក្នុងប្រទេសអូស្ត្រលី ដែលអត្រាមរណភាពកូវីដ១៩ បានកើន ឡើងចាប់តាំងពីការបើកច្រកព្រំដែនឡើងវិញនៅដើមឆ្នាំ ២០២២ វិញមកម្ល៉េះ។ ម៉្យាងវិញទៀត លោកវេជ្ជបណ្ឌិត Oshitani ក៏បានប៉ាន់ប្រមាណផងដែរថា អត្រាមរណភាពនឹងអាចមាន ការ កើនឡើកាន់តែច្រើននាប៉ុន្មានខែខាងមុខនេះ ដោយសារថ្នាំ ប្រឆាំងមេរោគដែលមានតម្លៃសមរម្យនៅតែមិនមានលក់យ៉ាងទូលំទូលាយនៅក្នុងប្រទេស៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៌មាន៖ Low immunity, overwhelmed hospitals fuel Covid-19 deaths in ageing Japan