សហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានចុះ MOU ជាមួយក្រុមហ៊ុន AZ Group ដើម្បីជម្រុញការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គម ២០២៣

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc និងជាប្រធានសហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះជាមួយក្រុមហ៊ុន AZ Group គឺជាការជម្រុញអភិវឌ្ឍន៍វិស័យកីឡាគ្រីឃីតកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាដៃគូយូរអង្វែងផងដែរ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្រោយបញ្ចប់ការចុះ MOU នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បន្តថា កីឡាគ្រីឃីត គឺជាប្រភេទកីឡាមួយមានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោក និងជាកីឡាថ្មីមួយនៅកម្ពុជា ប៉ុន្តែជាកីឡាក្រុមដែលមានលក្ខណៈពិសេស និងមិនងាយរកដៃគូសហការនោះទេ ពីព្រោះកីឡានេះត្រូវការទីលានធំមានវាលស្មៅស្អាត ស្តង់ដារ។ នេះជាការរួមចំណែកវិភាគទានមួយដ៏ធំរបស់ក្រុមហ៊ុន AZ Group ដែលបានផ្តល់ទីតាំងសម្រាប់ប្រកួតស៊ីហ្គេម ហើយនិងបន្តអភិវឌ្ឍន៍កីឡាគ្រីឃីតទៅថ្ងៃអនាគត។ ឯកឧត្តម បន្ថែមថា ស៊ីហ្គេមគឺឪកាសរួបរួមគ្នារវាងវិស័យឯកជន និងវិស័យកីឡា និងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាអោយវិស័យកីឡាក្លាយទៅជាការអប់រំសង្គមមួយដ៏ធំ សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិទាំងអស់នៅលើពិភពលោក។ អញ្ចឹងថ្ងៃនេះសហព័ន្ធកីឡាគ្រីឃីត និងគណកម្មការជាតិរៀបចំស៊ីហ្គេម មានសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន AZ Group ដែលបានផ្តល់នូវការគាំទ្រ រៀបចំទីលានថ្មីស្តង់ដារ បរិស្ថានស្អាត ដែលធ្វើអោយកម្ពុជាមានមុខមានមាត់ ក្នុងការប្រកួតកីឡាគ្រីឃីត នៅស៊ីហ្គេម ឆ្នាំ២០២៣នេះ ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រុមហ៊ុន AZ Group មិនមែនជួយតែផ្នែកទីលាននៅស៊ីហ្គេមប៉ុណ្ណោះទេ គឺបន្តឆ្ពោះទៅអនាគត ហើយការចុះអនុស្សារណៈយោគយល់គ្នានេះ គឺរួមគ្នាស្វែងទៅរកទិសដៅតែមួយ គឺការអភិវឌ្ឍន៍វិស័យកីឡាគ្រីឃីត និងប្រទេសជាតិតាមរយៈការរួមសាមគ្គីគ្នា មិត្តភាពដ៏ល្អ នៃការចែករំលែកគ្នា។

ដោយឡែកលោក E Kram bilal Managing director AZ Group បានបង្ហាញអារម្មណ៍រីករាយ ក្រោយក្លាយជាចំលែកក្នុងការឧបត្ថម្ភគាំទ្រដល់សកម្មភាពកីឡា ជាពិសេសកីឡាគ្រីឃីត ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងថ្ងៃអនាគត។ លោក បន្តថា យើងបានពិភាក្សាគ្នាតាំងពីមុនចុះ MOU មកម្ល៉េះ ដោយក្រុមហ៊ុន AZ Group នឹងឧបត្ថម្ភដល់កីឡាទូទៅ ដើម្បីនាំមកនូវវប្បធម៌រួមគ្នា ហើយជាពិសេសកីឡាជាផ្នែកមួយ នៃការអប់រំដល់សិក្សានុសិស្ស សាលារៀន ដូច្នេះយើងមិនមែនត្រឹមតែឧបត្ថម្ភគាំទ្រតែមួយឆ្នាំទេ យើងនឹងផ្តល់ការគាំទ្រពេញទំហឹងជូននាអនាគតទៀតដល់សកម្មភាពកីឡាគ្រីឃីត នៅក្នុងកីឡា ស៊ីហ្គេម ។ លោក E Kram bilal ពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកក្នុងវិស័យកីឡាកម្ពុជា ដោយក្រុមហ៊ុនយើងមានចក្ខុវិស័យវែង ដូច្នេះចក្ខុវិស័យវែងឆ្ងាយនេះគឺតែងតែជួយដល់កម្ពុជា ដោយមិនត្រឹមតែកីឡាម្យ៉ាងនោះទេ។ នេះគឺជាគោលដៅចម្បងរបស់យើង ក្នុងការឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជាទាំងផ្នែកកីឡា បច្ចេកវិទ្យា និងអប់រំផងដែរ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានការចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន AZ Group មារយៈពេលមួយឆ្នាំ និងអាចបន្តភាពជាដៃគូរជាច្រើនឆ្នាំទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាគ្រីឃីតកម្ពុជា អោយកាន់តែរីកចំរើនដូចបណ្តាប្រទេសដ៨ទៃទៀត ក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner