ឆក់កាបូបពីស្ត្រីពីរនាក់ម្តាយនិងកូនបានសម្រេចក្នុងខណ្ឌដូនពេញ តែឃើញសមត្ថកិច្ចខណ្ឌ៧មករាចុះអន្តរាគមន៍ទៅវិញ
ភ្នំពេញ៖ ជនសង្ស័យមួុយក្រុម ជិះម៉ូតូជាច្រើនគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីរស្ត្រីពីរនាក់ម្តាយនិងកូនកំពុងជិះមួុយគ្រឿងបានសម្រេចបណ្តាលដួលរងរបួសបែកមុខមាត់សន្លប់ស្តូកស្តឹងមួយសន្ធុះចំណែកជនសង្ស័យបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព។ខណះនោះគេសង្កេតឃើញ មិនមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះមកអន្តរាគមន៌នោះទេបែជាមានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាទៅវិញ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខមជ្ឍមណ្ឌល ការិយ័យពាណិជ្ជកម្ម ខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ បើតាមសម្តីលោកនាយប៉ុស្តិ៍ រដ្ឋបាលនគរបាលអូរឬស្សី៤ បានឲ្យដឹងថាចំពោះករណីជនសង្ស័យឆក់កាបូបពីរ ស្ត្រីពីរនាក់ម្តាយនិងកូនបានសម្រេចនោះគឺបាត់បង់លុយចំនួន៥០ដុល្លារនិងទូរសព្ធ័មួយគ្រឿងមិនចាំម៉ាក។និង មិនស្គាល់អត្តសញ្ញាណម្តាយនិងកូននោះ ទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើជនរងគ្រោះស្ត្រីម្តាយនិងកូនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ1GI-0524 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណះជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួុយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងម៉ាកឌ្រីមសង់មិនចាំស្លាកលេខធ្វើដំណើរមកពីរក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជាម្តាយនិងជាអ្នកបើកម៉ូតូបានសម្រេចបណ្តាលដួលម៉ូតូរងរបួសម្តាយបែកមុខម៉ាត់សន្លប់ត់ស្តូកស្តឹងមួយសន្ធុះទើបដឹងខ្លួនឡើងវិញ ចំណែកស្ត្រីជាកូនរបួសស្រាល។ រីឯជនសង្ស័យ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព។
ខណះនោះដែរគេសង្កេតឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី៤ កំពុងល្បាតក្នុងភូមិសាស្ត្រដែលជាប់ព្រំប្រទល់និងខណ្ឌដូនពេញនោះដែរ ក៏បានចុះមកជួយអន្តរាគមន៍នៅនិងកន្លែងកើតហេតុភ្លាមៗ។ ចំណែកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងដែលជាទឹកដីរបស់ខ្លួនមិនឃើញចុះមកអន្តរាគមន៍នោះទេបាត់សូន្យឈឹងតែម្តង។
បន្ទាប់មក គេឃើញសាច់ញាតិជនរងគ្រោះបានមកដល់និងយកម៉ូតូព្រមទាំងជនរងគ្រោះបញ្ជូនតាមម៉ូតូកង់បីឥណ្ឌាមួយគ្រឿងយកទៅសង្រ្គោះដោយខ្លួនឯង៕