នាយករដ្ឋមន្រ្តីនូវែលសេឡង់បំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី

កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៊ីបគីន បានធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាផ្លូវការលើកដំបូង នៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយសមភាគីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស នៅទីក្រុងកង់បេរ៉ា។

លោក ហ៊ីបគីន និងលោក អាល់បាណេស បាននិយាយថា ពួកគាត់បានពិភាក្សាអំពីបញ្ហាប្រែប្រួលអាកាសធាតុ សន្តិសុខ ការធ្វើចំណាកស្រុក និងសេដ្ឋកិច្ចនៅឯកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ដែលជាលើកដំបូងចាប់តាំងពីលោកស្រី ចាស៊ីនដា អាឌឺន លាលែងពីតំណែងជានាយករដ្ឋមន្រ្តីនូវែលសេឡង់កាលពីខែមករាកន្លងទៅ។

លោក អាល់បាណេស បន្តថា គាត់មានការពេញចិត្តចំពោះកិច្ចប្រជុំតាមវីដេអូ “ប្រកបដោយផលិតភាព” រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក ដន ហ្វារែល និងសមភាគីចិនកាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលលោក ហ្វារែល នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងឆាប់ៗនេះ។

ចំណែកលោក ហ៊ីបគីន វិញ ក៏បានបញ្ជាក់ដែរថា ចិនគឺជាដៃគូដ៏សំខាន់មិនគួរឱ្យជឿសម្រាប់នូវែលសេឡង់ ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត និងជាដៃគូក្នុងវិស័យផ្សេងៗទៀតផងដែរ។ ហើយយើងនឹងបន្តខិតខំពង្រឹងទំនាក់ទំនងដែលកំពុងបន្តនោះ៕

ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner