អភិបាលខណ្ឌច្បារអំពៅ ផ្តល់កុំព្យូទ័រឡេបថប ម្នាក់ ១គ្រឿង ដល់សិស្ស ប្រឡងជាប់បាក់ឌុបនិទ្ទេសA ចំនួន ១១នាក់

ភ្នំពេញ ៖ សិស្សានុសិស្ស ប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន ១១នាក់ ដែលរៀននៅក្នុង គ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សារបស់រដ្ឋ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទទួលបានការលើកទឹកចិត្ត ពីសំណាក់ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដោយផ្តល់ជូននូវកុំព្យូទ័រ ឡេបថត ម្នាក់ ១គ្រឿងសម្រាប់យកទៅសិក្សាបន្តទៀត ។ ពីធីនេះធ្វើឡើងនៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ។

លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើ ឲ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំ សិក្សារៀនសូត្របន្តទៅទៀត ក្នុងក្របខ័ណ្ឌឧត្តមសិក្រា ដើម្បីអនាគត របស់ក្មួយៗ ទី១-ដើម្បីខ្លួនឯង , ទី២-ដើម្បី ក្រុមគ្រួសារយើង និងទី៣- ដើម្បី សង្គមជាតិរបស់យើង ហើយក៏មានន័យថា ក្មួយៗ បានសងគុណឪពុកម្ដាយ តាមរយៈការខិតខំរៀនសូត្រទទួលបានលទ្ធផលល្អ ធ្វើឲ្យឪពុកម្តាយនិងអាណាព្យាបាលមានកិត្តិយសបំផុត ។

លោកអភិបាលខណ្ឌ បន្តថា បច្ចុប្បន្ននិងទៅអនាគតសង្គមជាតិរបស់យើងត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត និយាយរួម ការវិវឌ្ឍនៃចំណេះដឹងនិងបច្ចេកវិទ្យា មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ មិនចាំយើងទេ ដូច្នេះហើយ ក្មួយៗ ទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង រៀនសូត្រ បន្ថែមទៀត រហូតទៅដល់កម្រិត ថ្នាក់បណ្ឌិត ៕

ប៊ុនធី-សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner