រដ្ឋលេខាធិការ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមានទស្សនៈវិស័យគឺ៖ «អភិវឌ្ឍស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល

ភ្នំពេញ៖ ឯកឧត្តម ឆេង សារឿន លើកឡើងថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមានទស្សនៈវិស័យគឺ៖ «អភិវឌ្ឍស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធ្វើជាភ្នែក ជា ត្រចៀករបស់រាជរដ្ឋា ភិបាលបម្រើប្រជាពលរដ្ឋ ការពារសុវត្ថិភាពសាធារណៈ ការពារសិទ្ធិនិផលប្រយោជន៍ ស្របច្បាប់របស់ស្ថាប័ន និងប្រជាពលរដ្ឋ ពង្រឹងតម្លាភាព អភិ បាលកិច្ចល្អនិងនីតិ រដ្ឋ» ។

ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣ នាថ្ងៃទី៧ ខែកុម្ភៈនេះ នៅសណ្ឋា គារសុខា ។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ចបានតម្រង់ទិស និងណែនាំឱ្យក្រសួងស្ថាប័ន និងអង្គភាពរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ក្នុងសកម្មភាពការងាររបស់ខ្លួនស្រប តាមការកែទម្រង ស៊ីជម្រៅ ការពង្រឹងនីតិ រដ្ឋ និងអភិបាលកិច្ចល្អ។ ដូច្នេះការងារអធិការកិច្ច ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព យ៉ាងពិតប្រាកដ និងការអភិ វឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ៕

ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner