ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំទាន់បញ្ឈប់ដំណើរការការងារ ក្នុងខណៈដែលអ្នកយល់ឃើញថាកំពុងទទួលបានភាពជោគជ័យ។ ជោគជ័យក្នុងពេលនេះ គឺគ្រាន់តែជាជោគជ័យបណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះ សូមកុំមានការភ័យខ្លាចក្នុងការ បន្តដំណើរទៅមុខ។ បើទោះបីជាយ៉ាងនេះ សូមលោកអ្នកធ្វើដំណើរជាមួយនឹងផែនការ ដែលបានរៀបចំជានិច្ច។ ក្នុងពេលស្របគ្នា សូមប្រយ័ត្នរាល់ការធ្វើទំនាក់ទំនង ឬរឹតចំណង មិត្តភាពជាមួយនរណាម្នាក់។ ក្រៅពីនេះ ប្រហែលជាអ្នកគួរតែកំណត់លទ្ធភាព ឬជ្រើសរើស បណ្តាញទំនាក់ទំនងរបស់អ្នកអោយបានម៉ត់ចត់បំផុត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកកំពុងដំណើរការល្អគួរអោយកត់ សម្គាល់។ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អប្រើសើរក្នុងការផ្លាស់ប្តូរការងារ ឬទីកន្លែង ការងារនោះទេ ដោយសារអ្នកអាចនឹងងាយបាត់បង់លំនឹង ពិសេសបញ្ហាហិរញ្ញវត្ថុតែម្តង។ លើសពីនេះ ចំពោះរាល់ទំនាក់ទំនងទាំងឡាយសូមថែរក្សាអោយបានល្អ ជៀសវាងគំនិត អាត្មានិយម ឬអ្នកគួរស្តាប់អោយបានច្រើនបំផុត ពីព្រោះជំលោះអាចនឹងកើតឡើងបាន។ ដោយឡែក មិនគួរធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់មិត្តរួមការងារ ឬដៃគូជំនួញរបស់ អ្នកដោយការប្រថុយប្រថានណាមួយនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនគួរចំណាយពេលវេលា និងថាមពល ទៅលើករណីដែលមិនចាំបាច់នោះទេ។ លោកអ្នកត្រូវគ្រប់គ្រងការវិនិច្ឆ័យរបស់អ្នកចំពោះ រាល់ពត៌មានទាំងឡាយណាដែលអ្នកទទួលបាន បើមិនដូច្នោះការងាររបស់អ្នកនឹងងាយជួប នូវបញ្ហាដែលពិបាកនឹងដោះស្រាយបាន។ ក្រៅពីនេះ ប្រសិនបើអ្នកមានការសង្ស័យទៅលើ ចំណេញដឹង និងបទពិសោធន៍របស់ខ្លួនគួរតែពិភាក្សាយោបល់ពីមនុស្សដែលអ្នកជឿទុក ចិត្ត ហើយការប្រថុយប្រថានសូមបញ្ចៀសជាដាច់ខាត។ ក្រៅពីនេះ សូមកុំបាក់ទឹកចិត្តអ្វីៗ នឹងអាចដោះស្រាយបាន។

ឆ្នាំថោះ                                

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចាត់ចែងការងារអោយបានត្រឹមត្រូវនៅ ក្នុង ពេលនេះ អ្នកគួរជ្រើសរើសការងារទាំងឡាយណាជាអាទិភាព។ ចូរចងចាំថា ថ្ងៃនេះមិន មែនជាពេលវេលាល្អដើម្បីធ្វើការសម្រេចចិត្ត ឬធ្វើការងារធំដុំ ប្រថុយប្រថាននោះទេ ពីព្រោះឳកាសដែលអ្នកអាចរងផលប៉ះពាល់មានកំរិតខ្ពស់ណាស់។ ជាទូទៅ អ្នកអាចទទួល បានជោគជ័យប្រសិនបើអ្នកអាចយកឈ្នះភាពខ្ជិល ឬភាពធ្វេសប្រហែសដែលហាក់មាន អំណាចមកលើលោកអ្នក។ ក្រៅពីនេះ សុំខិតខំប្រឹងប្រែងសិន ចូររងចាំពេលក្រោយដើម្បី ផ្លាស់ប្តូរទីកន្លែងការងារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបញ្ចប់ការងារដែលបាន គ្រោងទុកយ៉ាងឆាប់រហ័ស និងប្រកបទៅដោយភាពជោគជ័យ។ ស្របពេលល្អប្រសើរនេះ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយផ្តោតការយកចិត្តទុកដាក់លើការងារទាំងឡាយ ណាដែលមានសកម្មភាពពេញលេញ ឬប្រកបដោយគំនិតច្នៃប្រឌិត។ ក្រៅពីនេះ សូមកុំ បណ្តោយអោយបាត់បង់ឳកាសក្នុងការបង្ហាញការងារ គំនិតយោបល់ និងផែនការដែល ខ្លួនបានគិតគូរ ដោយសារក្នុងពេលនេះលោកអ្នកទទួលបានអំណោយក្នុងជំនឿចិត្ត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរផ្តោតការយកចិត្តទុកដាក់ ទៅលើការងារទាំងឡាយណាដែលស្ថិតក្រោមតួនាទីរបស់ខ្លួន។ កុំពឹងផ្អែកលើជំនួយរបស់ អ្នកដទៃ បើទោះបីជាលោកអ្នកមានមនុស្សចាំជាជំនួយក្តី។ ក្នុងនោះ ការចំណាយពេលវេលា ចោលដោយឥតប្រយោជន៍ ការញញែកវែកញែក ការនិយាយដើមចុង ឬការចំណាយពេល ច្រើនក្នុងការសម្រាកអាហារថ្ងៃត្រង់ក្នុងរយៈពេលយូរក៏មិនអំណោយផលដល់លោកអ្នកផង ដែរ។ ក្រៅពីនេះ លោកអ្នកមានសន្តិភាព និងលំនឹងក្នុងផ្លូវចិត្តយ៉ាងប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកស្រុតចុះ។ សូមលោកអ្នកព្យាយាមចាត់ចែងការងារអោយបានត្រឹមត្រូវធ្វើយ៉ាង ណាកុំប្រមូលផ្តុំការងារច្រើន ពីព្រោះទំហំការងារលើសកំរិតនឹងអាចប៉ះពាល់ទៅដល់ គំនិត និងការសម្រេចចិត្ត ព្រមទាំងអនាគតអាជីព។ បើទោះបីជាយ៉ាងនេះក្តីសូមកុំមាន ការព្រួយបារម្ភព្រោះស្ថានភាពនេះនឹងអាចស្រាកស្រាន្តទៅវិញក្នុងពេលយ៉ាងរហ័សបំផុត ដូច្នេះសូមលោកអ្នកបន្តធ្វើការងារទៅតាមធម្មតា។ លើសពីនេះ អ្នកមានលទ្ធភាពយល់ដឹង ពីស្ថានភាពនៅជុំវិញខ្លួនបានល្អ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចការពារទស្សនៈយោបល់របស់ ខ្លួនបាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត សម្រាប់ការពិភាក្សាចរចា ការទំនាក់ទំនង និងការរឹតបន្តឹងបណ្តាញនានា។ អាស្រ័យហេតុ នេះសូមព្យាយាមរៀបចំគម្រោងផែនការអោយបានល្អប្រសើរអោយបានពេញមួយថ្ងៃ ដើម្បី អោយអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បឆ្លើយតបបានទាន់ពេលវេលា។ សម្រាប់បញ្ហានៅក្នុង ពេលនេះហាក់គ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ដូច្នេះសូមអនុវត្តការងារទៅតាមផែនការ ដែលបានរៀបចំ។ ក្រៅពីនេះ ប្រហែលជានៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹង ទទួលបានភាពជោគជ័យកាន់តែច្រើន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់លោកអ្នកមានដំណើរការ ល្អប្រសើរ។ អ្នកអាចបំពេញការងារទៅតាមគោលបណងដោយគ្មានផលជំទាស់ទេ។ ក្នុង នោះសូមចងចាំដែរថា ស្ថានភាពដែលនៅជុំវិញខ្លួនមិនទាន់ធានាបានទាំងស្រុង ដូច្នេះត្រូវ មានការប្រុង ប្រយ័ត្នអោយបានពេញមួយថ្ងៃតែម្តង។ សូមកុំចាកចោលការងារដោយងាយ ហើយក៏មិនគួរធ្វើការងារដើម្បីបំពេញចិត្តរបស់អ្នកដទៃដែរ។  លើសពីនេះ ចូរមានការប្រុង ប្រយ័ត្នចំពោះការបាត់បង់ភារតភាពព្រោះអត្តចរិករឹងរូស។ ដោយឡែក ចូរស្វែងរកលទ្ធ ភាពបន្ថែមដើម្បីរកប្រាក់ និងចាប់យកឳកាសដើម្បីអភិវឌ្ឍន៍កិច្ចការ និងភាពលូតលាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ការងារនោះទេ។ ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរនៅពេលនេះនឹងជះឥទ្ធិពលធ្ងន់ធ្ងរទៅលើ អនាគតអាជីព និងប៉ះពាល់ទៅដល់ផ្លូវជីវិតផងដែរ ពីព្រោះអ្នកនឹងធ្វើអោយហិរញ្ញវត្ថុ កាន់តែមានភាពអវិជ្ជមាន។ ក្នុងពេលនេះ លោកអ្នកក៏មានទំងន់ការងារច្រើន ហើយពេល វេលាដែលមិនសក្តិសមដើម្បីបញ្ចប់ការងារដែរ ហេតុនេះសូមស្នើសុំជំនួយប្រសិនបើអ្នក យល់ឃើញថាមិនអាចបញ្ចប់ការងារទាន់ពេល។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរចូលរួម ក្នុងការពិភាក្សាទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមមានការប្រយ័ត្នអោយកាន់តែខ្ពស់ចំពោះការ បែងចែការងារ។ អ្នកអាចពឹងពាក់អាស្រ័យមនុស្សនៅក្បែរខ្លួនបាន ប៉ុន្តែសូមអោយការជឿ ទុកចិត្តមានកំរិត ពិសេសមិនគួរចែករំលែកពត៌មានសំខាន់ណាមួយនោះទេ។ ទន្ទឹមនឹងនេះ អ្នកមិនអាច ធ្វើអោយមានការប៉ះពាល់ទៅលើការងាររបស់មនុស្សរួមក្រុមបានដែរ។ ហេតុនេះ អ្នកគួរ គោរពការងារ និងការទទួលខុសត្រូវរបស់អ្នកដទៃ។ ជំនួយរបស់អ្នកអាចនឹងជាសកម្មភាព ល្អ ប៉ុន្តែមិនគួរសកម្មពេកទេ អ្នកត្រូវមើលកាលទេសសិនដែរ។ គឺប្រយ័ត្នគុណនឹងក្លាយជា ទោស។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ជាពេលវេលាដែលល្អបំផុតសម្រាប់ការ ពិភាក្សាចរចាផ្តោះប្តូរគំនិតរវាងមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាដៃគូការងារ និងអាជីវ កម្ម។ លោកអ្នកអាចធ្វើអោយមនុស្សនៅជុំវិញខ្លួនពេញចិត្តនឹងគោលដៅដែលអ្នកបានគូស វាស ដូច្នេះមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ក្រៅពីនេះ សូមកុំបោះបង់ចោលការ ចរចាលើការទទួលបានឳកាសអភិវឌ្ឍន៍ក្នុងអាជីព ពីព្រោះសំណើរបស់អ្នកនឹងត្រូវបាន ទទួលស្គាល់ បើទោះក្នុងកាលទេសខ្លះត្រូវការពេលវេលាបន្តិចក្តី។

ចំណាំៈ

ឆ្នាំទាំង៣ រោង មមែ កុរ​ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកនឹងកើតឡើងខ្ពស់ អ្នកក៏មានឳកាសច្រើនក្នុងការអភិវឌ្ឍន៍ការងារផង។ ចំណែកការបង្កើតមុខរបរ និងការ បណ្តាក់ទុននឹងអាចធ្វើទៅបាន។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner