លោក ចូសេប ៖ ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមាន លក្ខណៈ កាន់ តែ ល្អប្រសើរ
ភ្នំពេញ៖លោក ចូសេប ស័រ (Joseph Scheuer) អ្នកសម្រប សម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia)បានអះអាងថា ការគោរពសិទ្ធិ មនុស្ស នៅកម្ពុជា ហាក់មានលក្ខណៈកាន់តែល្អប្រសើរច្រើន ខណៈលោកក៏មានគម្រោងនានាក្នុងការរៀបចំកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ។
ការលើកឡើងរបស់លោក Joseph Scheuer ដូចនេះខណៈ ដែល លោក ទើបទទួលអាណត្តិការងារថ្មីនៅកម្ពុជា បានធ្វើឡើងកាល ពីថ្ងៃទី ៦ ខែកុម្ភៈ ក្នុងពេលលោកចូលជួបសម្តែងការគួរសមជា មួយ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈ កម្មាធិការសិទ្ធិ មនុស្សកម្ពុជា។

លោក Joseph បានកោតសរសើរ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដែលតែងតែសហការជាមួយ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ដែលយល់ ព្រមឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជាបន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញ បេសកកម្មក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម កែវ រ៉េមី បានលើកឡើងពីកិច្ច សហប្រតិបត្តិការយ៉ាងល្អក្នុងវិស័យសិទ្ធិមនុស្ស រវាង គណៈ កម្មា ធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យអង្គការសហ ប្រជា ជាតិ ប្រចាំកម្ពុជា ក៏ដូចជា ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជា ជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេល កន្លង ទៅ។
ជាមួយគ្នានោះលោកក៏បានបញ្ជាក់ពីជំហរក្នុង ការបន្តកិច្ចសហកា រ គ្នាទៅថ្ងៃអនាគតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងឱ្យដឹងថា លោក Josephបានវាយតម្លៃខ្ពស់រវាងគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិ ជាពិសេសការិយាល័យ ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សប្រចំានៅកម្ពុជា។
លោកថា ការិយាល័យអង្គការសហប្រជាជាតិ បានធ្វើការសហការ គ្នាល្អនា ពេលកន្លងមកផ្អែកទៅលើការបណ្តុះបណ្តាល និងការ ផលិតធនធានមនុស្សនៅកម្មមការសិទ្ធិមនុស្ស, កិច្ចសហការ បទដ្ឋានគតិយុទ្ធ, កិច្ចប្រតិបត្តិការពាក់ព័ន្ធទៅនឹងការសរសេរ របាយការណ៍ ក៏ដូចជាការការពាររបាយការណ៍ និងការផ្សព្វផ្សាយ នូវអនុសាសន៍ផ្សេងៗដែលទទួលបានពីអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្សនេះ។

ឯកឧត្តម ជិន ម៉ាលីន បានបន្ថែមថា ៖ « លោក ចូសេប ក៏ បាន ជំរុញការលើកទឹកចិត្ត ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើ ការជាមួយនឹងអង្គការសហប្រជាតិ និងជាមួយស្ថាប័នផ្សេងៗទៀត របស់អង្គការសហប្រជាតិ ប្រសិនបើចង់បានជំនួយបច្ចេកទេស និងការគាំទ្រ ផ្សេងៗ ដែល អ.ស.ប អាចផ្តល់ឱ្យបានពាក់ព័ន្ធនឹង ការងារសិទ្ធិមនុស្សក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងការ ការពារ សេរីភាព និងសិទ្ធិឱ្យរបស់ប្រជាពលរដ្ឋកម្ពុជា»៕
ដោយ៖យុទ្ធ វីរៈ
