កម្ពុជានិងកូវ៉ែត ប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅទីស្តីការក្រសួង។

ប្រភពក្រសួងការបរទេសបញ្ជាក់ថា ក្នុងឱកាសនេះភាគីទាំងពីរបានពិភាក្សាអំពីមធ្យោ​បាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែត ប្រចាំកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន រួមទាំង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ។ ឯកឧត្ដមឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕ ដោយ៖ ពល ជ័យ

ads banner