កម្ពុជាបានបើកចំហសកម្មភាពសេដ្ឋកិច្ចសង្គមទាំងស្រុងដោយសារភាពស៊ាំសហគមន៍ ហើយបាន និងកំពុងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ពិសេសជនជាតិចិនមកលេងកំសាន្តទាំងតាមផ្លូវអាកាស និងតាមកប៉ាល់ទេសចរណ៍នៅកំពង់ផែកំពង់សោម
មនុស្សមួយចំនួនបានបង្កាច់បង្ខូចកម្ពុជាតាមអ៉ីនធើណែតថា កម្ពុជា មីយ៉ាន់ម៉ា និងប្រទេសដទៃទៀតពិតជាគួរឱ្យខ្លាច ហើយថែមទាំងបំបាក់ទឹកចិត្តគ្រប់គ្នាកុំឱ្យចូលមកកម្ពុជា។ តាមការពិត មានក្រុមឧក្រិដ្ឋជនមួយចំនួន ប្រឌិតព័ត៌មានអវិជ្ជមានពីកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្រុមនេះត្រូវបានគេស្គាល់ថាជាមេខ្យល់បោកប្រាស់ ហើយធ្វើទង្វើអគតិទាំងនេះធ្វើដើម្បីបើកផ្លូវឱ្យខ្លួន និងបក្សពួកចេញចូលស្រុកកំណើតវិញដោយស្របច្បាប់ដើម្បីបន្តយកមនុស្សមកបម្រើការងារបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណែត និងកាស៊ីណូអនឡាញ។
អង្គុយអានព័ត៌មានចិននេះហើយ (https://mp.weixin.qq.com/s/ACPuBXqyK5h_r21dMAgh1A) ហួសចិត្តស្អប់ខ្ពើមនឹងទង្វើអសីលធម៌បង្កាច់បង្ខូចរបស់មនុស្សបោកប្រាស់ទាំងនេះជាខ្លាំង។ ជាអ្នករស់នៅកំពង់សោមជាង១០ឆ្នាំ ខ្ញុំអាចនិយាយបានថាព័ត៌មានដែលក្រុមឧក្រិដ្ឋជនលើកឡើងមិនបានឆ្លុះបញ្ចាំងពីការពិតនៅកំពង់សោមឡើង។ អ្វីដែលគេប្រឌិតឡើងបានបំផ្លាញកិត្យានុភាពរបស់កម្ពុជា ធ្វើឱ្យល្អក់កករបរិយាកាសអាជីវកម្ម សក្តានុពលវិនិយោគ និងវិស័យទេសចរណ៍នៅកម្ពុជា។ កម្ពុជាបានបើកចំហសកម្មភាពសេដ្ឋកិច្ចសង្គមទាំងស្រុងដោយសារភាពស៊ាំសហគមន៍ ហើយបាន និងកំពុងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ពិសេសជនជាតិចិនមកលេងកំសាន្តទាំងតាមផ្លូវអាកាស និងតាមកប៉ាល់ទេសចរណ៍នៅកំពង់ផែកំពង់សោម។





