កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាតំបន់ស្តីពី 3R លើការគ្រប់ គ្រង ប្លាស្ទិក និងសេដ្ឋកិច្ចវិលជុំ
សៀមរាប៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់ តំបន់ លើកទី១១ អាស៊ី និង ប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រា ចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១០ កុម្ភៈ ដែលជាលើកទី១ នៅខេត្តសៀមរាប ។
វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែល កម្ពុជាធ្វើជាម្ចាស់ និង រៀបចំដោយក្រសួងបរិស្ថាន នេះដោយផ្តោតលើការកាត់បន្ថយ ការ ប្រើប្លាស្ទិក ការប្រើឡើង វិញ នូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់ នូវសំណល់ប្លាស្ទិក ហៅកាត់ជា ភាសាអង់គ្លេសថា «3R» និង សេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុង ជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
បើតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្នីសីទសារព័ត៌មាននា រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប ឱ្យដឹង ថា វេទិការនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៩ ក្នុងប្រទេស ជប៉ុន ហើយចុងក្រោយនៅឆ្នាំ២០២០ បានធ្វើតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ”ការរៀបចំវេទិកា នេះ ស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើការកិច្ចសហ ប្រតិបត្តិការទូលំទូលាយលើការកម្ពស់គោលការណ៍3R គឺ R1 កាត់បន្ថយ, R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញ នូវក្នុង តំបន់អាស៊ី។ វេទិកានេះមាន សមាជិកមានរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ វិស័យឯកជន អង្កការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត”។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា៖ សម្រាប់វេទិកាថ្នាក់តំបន់ លើកទី១១ ដែលកម្ពុជា រៀបចំលើកទី១ លើទឹកដីនៃខេត្តសៀមរាប ពីថ្ងៃទី៨-១០ កុម្ភៈ ក្រោមប្រធានបទ «សមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មាន សំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នឹងមាន ការចូលរួមពីគណៈប្រតិភូ មកពី៣៩ប្រទេស ក្រោមកិច្ចសហការ រវាង ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ក្រសួងបរិស្ថាននៃ ប្រទេស ជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។
ទាក់ទិននឹងព្រឹត្តិការណ៍នេះដែរ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងឱ្យ ដឹង ថា បើសិនយើងមិនមានវិធានការទប់ស្កាត់ទៅ លើបញ្ហាក្នុង ការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេ នោះសំណល់ ប្លាស្ទិកនៅលើភពផែនដីរបស់យើងនឹងកើនឡើងទៅដល់៣៤ Millionតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ហើយ បើប្រៀបធៀនទៅត្រីដែលនៅក្នុងមហាសមុទ្រ ប្លាស្ទិកនេះ គឺ មានចំនួនច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៀត។
បញ្ហាថងប្លាស្ទិកនេះ ជាបញ្ហាមួយ ដែលបង្កើតនៅផលប៉ះពាល់ ទី១ ប៉ះពាល់ដល់បរិស្ថាន, ទី២ ប៉ះពាល់ដល់សុខភាព និងទី៣ ប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា “បច្ចុប្បន្ននេះ ពិភព លោកបានយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការកាត់បន្ថយ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃប្លាស្ទិក នេះ នៅលើភពផែនដី ហើយនៅក្នុងនោះ គឺមានការដាក់ចុះ នៅគោលនយោបាយសេដ្ឋកិច្ចចក្រា ឬក៏សេដ្ឋកិច្ចវិលជុំ ដែល សំដៅទៅលើការទាញយកនៅការកែឆ្នៃ ទៅលើសំណល់រឹង មកអោយធ្វើជារបស់ដែលមានតម្លៃ ហើយប្រើប្រាស់នៅក្នុង ប្រព័ន្ធវិលជុំ”។
ឯកឧត្ត្តមរដ្ឋលេខាធិការ បានលើកឡើងទៀតថាប្លាស់ស្ទិកនេះ បានបង្កឱ្យមានផលប៉ះពាល់ពិសេសនោះ បរិស្ថាន សុខភាព និងសេដ្ឋកិច្ចជាដើម។ ប្លាស្ទិកបានប៉ះពាល់នៅពេលយើងដុតគឹបំពុលដល់បរិយាកាស ហើយនៅក្នុងទឹកវិញគឺប៉ះពាល់ដល់គុណភាពទឹក និងនៅក្នុងដី គឺប៉ះពាល់ដល់គុណភាពដី។ប្លាស្ទិកនៅក្នុងដីអាចរលាយ បានរហូតដល់មួយពាន់ឆ្នាំក៏មាន។ ដូច្នេះហើយរដ្ឋាភិបាល នៅលើពិភពលោកបានយកចិត្តទុកដាក់ទាំងអស់គ្នា។
បើតាមការអះអាងរបស់ឯកឧត្តមអ្នកនាំពាក្យដដែលបានលើកឡើងថា សារធាតុប្លាស្ទិក បានប៉ះពាល់ដល់សារពាង្គកាយ មនុស្ស ហើយ តាមរយៈចំណីអាហារ និងការប្រើប្រាស់នូវរបស់របផ្សេងៗ ។
នៅក្នុងតាមការសិក្សាស្ត្រីមានផ្ទុកនូវមីក្រូប្លាស្ទិកច្រើនជាបុរស តាមរយៈ ការប្រើប្រាស់នូវផលិតផលកូស្មិកទិក ឬផលិត សំអាងមួយចំនួន។
ឯកឧត្តមបានលើកឡើងថាវេទិកាតំបន់3R និងសេដ្ឋកិច្ចចក្រា នេះឡើង ដើម្បីរកចំណុចរួមក្នុងការដោះស្រាយបញ្ហា ដែលកើត ឡើងពីផលិតផលប្លាស្ទិក ថាតើអាចគ្រប់គ្រងប្លាស្ទិកនៅ លើពិភពលោកដោយរបៀបណា?៕ដោយ៖ម៉ាដេប៉ូ




