នៅសល់៨៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត១៤ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៨៦ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ។

គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ គឺនៅសល់តែ៨៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។

កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។ បន្ទាប់ពីកីឡាស៊ីហ្គេម, កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងខែមិថុនាជាបន្តថែមទៀត ។

ads banner