ក្រសួងបរិស្ថានដឹកនាំកិច្ចពិភាក្សាលើការបង្កអន្តរសកម្មដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពនិងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាននាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលរួមជាប្រធានដឹកនាំកិច្ចពិភាក្សាលើការបង្កអន្តរសកម្មដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពនិងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសតាមរយៈសេដ្ឋកិច្ចចក្រានៅក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី៣Rនិងសេដ្ឋកិច្ចចក្រាក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ។

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំវេទិការថ្នាក់តំបន់លើកទី១១អាស៊ីនិង ប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី ១០កុម្ភៈជាលើកទី១នៅក្នុងទឹកដីខេត្តសៀមរាប ដើម្បីរកចំណុចរួមក្នុងការដោះស្រាយបញ្ហាដែលកើតឡើងពីផលិតផលប្លាស្ទិកថាតើអាចគ្រប់គ្រងប្លាស្ទិកនៅលើពិភពលោកដោយរបៀបណា។

វេទិកានេះដែរមានការគាំទ្រដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍តំបន់អង្គការសហប្រជាជាតិ(UNCRD)និងក្រសួងបរិស្ថានជប៉ុន ក្រោមកិច្ចសម្របសម្រួលដោយលោកChoudhury Rudra Charan Mohanty អ្នកសម្របសម្រួលកម្មវិធីបរិស្ថានUNCRD។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងកិច្ចពិភាក្សានេះបានបង្ហាញនិងពិភាក្សាលើបញ្ហាចំនួន៨ចំណុចដូចជា៖
(១).បទបង្ហាញទី១ស្តីពីជីវៈសេដ្ឋកិច្ច(Bioeconomy)ចីរភាពនិងចក្រានៅលើរបៀបវារៈអាកាសធាតុដោយលោកស្រីMarta Gomez San Juan ជំនាញការជាន់ខ្ពស់ជីវៈសេដ្ឋកិច្ចចក្រាអង្គការFAO
(២).បទបង្ហាញទី២ស្តីពីដំណើរឆ្ពោះទៅគ្មានការបំភាយ(ឧស្ម័នផ្ទះកញ្ចក់)ដោយលោកបណ្ឌិត Schandall ប្រធានក្រុមស្រាវជ្រាវCSIRO អូស្រ្តាលី
(៣).បទបង្ហាញទី៣ស្តីពីយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងកម្ពុជាដើម្បីអព្យាក្រិត្យកាបូនដោយលោកបណ្ឌិតហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ
(៤).បទបង្ហាញទី៤ស្តីពីផែនទីបង្ហាញផ្លូវកម្ពុជាលើការផលិតនិងប្រើប្រាស់ដោយចីរភាពដោយលោកជំទាវងិន លីណា អគ្គនាយិកា អគ្គនាយដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត
(៥).បទបង្ហាញទី៥ស្តីពីយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា និងផែនការសកម្មភាពដោយលោកបណ្ឌិតកែវ វាន់ធឿន អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង។
(៦). តើប្រទេសនីមូយៗត្រូវពន្លឿនដំណើរបរិវត្តកម្មឆ្ពោះទៅសេដ្ឋកិច្ចចក្រាដោយរបៀបណាដើម្បីជំរុញអន្តរសកម្មគោលដៅអភិវឌ្ឍន៍ដោយចីរភាពនិងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស?
(៧).តើប្រទេសនីមូយៗត្រូវកសាងសមត្ថភាពស្ថាប័ន កិច្ចសហប្រតិបត្តិការអន្តរក្រសួង និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ?៕ដោយ៖ម៉ាដេប៉ូ
(៨).តើរាជរដ្ឋាភិបាលប្រទេសនីមូយៗត្រូវជួយសហគ្រាសខ្នាតតូចនិងមធ្យមយ៉ាងដូចម្តេចដើម្បីធ្វើសមាហរណកម្ម៣Rនៅក្នុងខ្សែសង្វាក់ផលិតកម្ម?ដោយក្តីគោរពពីខ្ញុំបាទ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner