កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារជាតិ ញៀន
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ នាយប់ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌព្រែកព្នៅ និងជាប្រធានវេនប្រចាំបញ្ជា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិ ញៀន នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការ ខាងលេី មានកម្លាំងចូលរួមសរុបចំនួន៣២នាក់ ក្នុងនោះរួមមាន ៖ មន្ត្រីសាលាខណ្ឌចំនួន: ០៩នាក់ ,អធិការដ្ឋាននគរបាលខណ្ឌចំនួន: ០៨នាក់ ,កងរាជអាវុធហត្ថខណ្ឌចំនួន: ០៧នាក់ , និងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌចំនួន: ០៨នាក់ ។

ជាលទ្ធផល ៖
- ត្រួតពិនិត្យ រថយន្តធំធនធ្ងន់ និងរថយន្តតូចឆ្លងកាត់ចំនួន : ២០គ្រឿង , ម៉ូតូឆ្លងកាត់ចំនួន : ១៧គ្រឿង ,គ្មានមួក និងកញ្ចក់ : ០០ គ្រឿង ,គ្មានអាវុធជាតិផ្ទុះ និងគ្មានគ្រឿងញៀន ឆ្លងកាត់ ឡេីយ ៕ ដោយ ៖ ជីម ភារ៉ា



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕