ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្ត ៣១៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ យានយន្តសរុបចំនួន ៣១៣គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេស ត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មិ្សលមិញ ក្នុងនោះ មានម៉ូតូ ២៤៧គ្រឿង និងរថយន្ត ៦៦គ្រឿង។ នេះបើយោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ រូបនេះ បានបញ្ជាក់ថា កាល់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ នគរបាលចរាចរណ៍ ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,១០៤០គ្រឿង ក្នុងនោះ មានម៉ូតូ ៩,១៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៨៨៨គ្រឿង។ បទល្មើស ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន៖ មួក ល្មើសសញ្ញា ស្រវឹង ទូរស័ព្ទ និងស្លាកលេខជាដើម។ ដោយឡែក រថយន្តវិញ រួមមាន៖ ខ្សែក្រវាត់ អត់បណ្ណបើកបរ អាជីវកម្ម លើសចំណុះ ឆៀក អត់ស្លាកលេខ និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេស កោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ០៧លើក ក្នុងនោះ អ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ០៩នាក់ (របួសធ្ងន់ចំនួន ០៥នាក់) ត្រឹមរយៈពេល ៣៩ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣៣៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៦៧នាក់ របួស ៤១៩នាក់ (របួសធ្ងន់ ២៧៨១នាក់)៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner