បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៧នាក់ កាលពីថ្ងៃទី០៩ ម្សិលមិញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៧នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៣ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ០៩ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង ៣៧នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១៧នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់, ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់, រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅប្រាំពីរខេត្ត ក្នុងនោះ រួមមាន៖ បាត់ដំបង, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង, សៀមរាប, ព្រះ សីហ នុ , ក្នុងនោះ មាន ៩អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៩អង្គភាព៕ ដោយ៖ ឆៃហួត និងប៊ុនធី
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។