ទាហានម៉ិកស៊ិកូចូលរួមពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសឈីលី

សាន់ត្យាហ្គោ៖ ក្រុមទាហានប្រទេសម៉ិកស៊ិកូបាននិងកំពុងធ្វើការជួយសហការ នៅលើភ្នំ សានតា ហ្ស័នណា (Santa Juana) ភាគខាងត្បូងប្រទេសឈីលី ដើម្បីពន្លត់ភ្លើងឆេះព្រៃ យ៉ាងតំណំ នៅទីនោះ។

ទាហានម៉ិកស៊ិកូម្នាក់ ឈ្មោះថា ម៉ាសេលីណូ ហឺណានដេស (Marcelino Hernandez) បាននិយាយថា «កិច្ចការនៅទីនេះ នៅក្នុងប្រទេសឈីលី ជាមួយបងប្អូនជនជាតិឈីលី របស់យើង គឺជាបទពិសោធន៍ ដ៏តឹងតែង និងខុសគ្នាទាំងស្រុង ប៉ុន្តែ ការធ្វើសកម្មភាព ដូចដែលយើងបានធ្វើ នៅក្នុងប្រទេសរបស់យើង គឺពិតជាពេញចិត្តណាស់»។

តាមការព្យាករណ៍អំពីសីតុណ្ហភាពខ្ពស់ជាប់លាប់ និងខ្យល់បក់ខ្លាំង បានធ្វើឱ្យមានការរងគ្រោះខ្លាំង នៅថ្ងៃពុធ សម្រាប់ប្រទេសឈីលី ដែលជួបបញ្ហាគ្រោះរាំងស្ងួត ខណៈដែលភ្លើងឆេះព្រៃរាប់សិបកន្លែង ដែលភាគច្រើនបានសម្លាប់ជីវិត ហើយ មិនបានបង្ហាញពីសញ្ញានៃការថយចុះនោះទេ។

ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គីភ័យក្នុងស្រុកជាង ៥៦០០នាក់ ជាមួយនឹងការបម្រុងទុកពីក្រុមកម្លាំងជំនួយ ដែលហោះហើរមកពីប្រទេសម៉ិកស៊ិក កូឡុំប៊ី និងអេស្បាញ បានកំពុងប្រយុទ្ធយ៉ាងសកម្មនូវអគ្គីភ័យជាអាទិភាពចំនួន ៨៩ ក្នុងចំណោមចំនួនសរុប ៣១១ កន្លែង ដែលបានឆេះ ក្នុងមួយសប្តាហ៍ហើយនោះ។

ចំនួនអ្នកស្លាប់ជាផ្លូវការត្រូវបានកែសម្រួលចុះពីថ្ងៃពុធពី ២ ទៅ ២៥ នាក់ ដោយចំនួនអ្នករងរបួសដោយសារភ្លើងឆេះបានកើនឡើងដល់ ២១៨០នាក់ ហើយផ្ទះសរុបចំនួន ១១៨០កន្លែង ត្រូវបានបំផ្លាញ ធ្វើឱ្យមនុស្សជាង ៥៥០០ នាក់គ្មានផ្ទះសម្បែង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner