អឺរ៉ុបគ្រោងរឹតបន្តឹងព្រំដែន ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍

ព្រុចស៊ែល៖ សហគមន៍អឺរ៉ុបកំពុងសម្លឹងរក ការរឹតបន្តឹងព្រំដែន ដើម្បីមិនទទួលយកជនចំណាកស្រុក ដែលប្លុកនេះមិនចង់បាន។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុបបាននិយាយ នាថ្ងៃសុក្រ ទី១០ ខែកុម្ភៈ នាប្រទេសប៊ែលហ្សិកថា មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមថា ពួកគេនឹងរឹតបន្តឹងព្រំដែន ដើម្បីមិនទទួលយកជនអន្តោប្រវេសន៍ ដែលពួកខ្លួនមិនចង់បាន។

បញ្ហាជនន្តោប្រវេសន៍គឺជាប្រធានបទដ៏រសើបផ្នែកនយោបាយ នៅក្នុងសហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលមនុស្សជាងមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនចេញពីសង្រ្គាម នៅក្នុងប្រទេសស៊ីរី បានឆ្លងសមុទ្រមេឌីទែរ៉ាណេ ចូលទៅក្នុងទ្វីបអឺរ៉ុប ហើយរដ្ឋជាសមាជិកប្លុកអឺរ៉ុប បានប្រយុទ្ធយ៉ាងតឹងតែង អំពីរបៀបផ្តល់ជំនួយ ដល់ពួកគេ។

ប្លុកអឺរ៉ុប ដែលមានប្រជាជនចំនួន ៤៥០ លាននាក់បានងាកទៅរឹតបន្តឹងព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់លំហូរប្រជាជនពីមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ពីការមកដល់ បើទោះបីជាមានការរិះគន់ថា គោលនយោបាយបែបនេះ ជារឿងអមនុស្សធម៌ និងខ្វះចន្លោះទីផ្សារការងារក៏ដោយ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner