ប្រទេសប៉ូឡូញ សម្រេចបិទច្រកព្រំដែនរវាងប្រទេសបេឡារុស្ស បន្ទាប់ពីអ្នកកាសែតរបស់ខ្លួនជាប់ពន្ធនាគារ

វ៉ាសូវី៖ ប្រធានាធិបតីប្រទេសប៉ូឡូញ បានបញ្ជាឱ្យបិទច្រកព្រំប្រទល់ សំខាន់មួយរវាងប្រទេសបេឡារុស្ស បន្ទាប់ពីអ្នកសារព័ត៌មានរបស់ ខ្លួនមួយម្នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ ហើយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ពាក់ ព័ន្ធបំផុសព័ត៌មានញុះញង់ជាតិសាសនា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយ នៅព្រឹកថ្ងៃនេះថា ប្រទេសខ្លួននឹងសម្រេចចិត្តបិទច្រកព្រំដែន សំខាន់ មួយជាមួយបេឡារុស្សនៅស្រុក Bobrowniki ចំងាយ ២០០ គីឡូម៉ែត្រ ភាគឦសាន្តនៃទីក្រុងWarsaw ដែលជាច្រកឆ្លងកាត់ ដ៏ សំខាន់រវាងប្រទេសទាំងពីរ រហូតដល់មានការជូនដំណឹងជាថ្មី ស្រប ពេលដែលទំនាក់ទំនងរវាងទីក្រុងនៃប្រទេសទាំងពីរកំពុងធ្លាក់ចុះដល់កម្រិតទាបជារៀងរាល់ថ្ងៃ។

ការកាត់ទោសអ្នកកាសែតប៉ូឡូញ Andrzej Poczobut ឱ្យជាប់ ពន្ធធានាគារកាលពីថ្ងៃពុធនេះ គឺដោយសារតែគេបាន បំផុស ព័ត៌មាន ញុះញង់ជាតិសាសនា ឱ្យប្រជាជនបេឡារុស្សឱ្យប្រឆាំងជាមួយ និងណាស៊ី ដែលវាធ្វើឱ្យប៉ះពាល់ដល់និយោបាយបេឡារុស្ស ហើយ ត្រូវបានតុលាការធ្វើការកាត់ក្តីឱ្យជាប់ទោសរយៈពេលប្រាំបីឆ្នាំ នៅក្នុងពន្ធនាគារនាប្រទេសខ្លួន។

លោកប្រធានាធិបតីប្រទេសប៉ូឡូញ Marius Kaminski បានបង្ហោះ សាររៀបរាប់ពីការសម្រេចចិត្តរបស់ខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ធ្វីតទ័រ (Twitter) ថា « ដោយសារតែផលប្រយោជន៍ សំខាន់នៃ សន្តិសុខ រដ្ឋ ខ្ញុំបានសម្រេចចិត្តផ្អាកការឆ្លងដែនរហូតដល់មាន ការជូន ដំណឹងបន្ថែមចាប់ពីម៉ោង ១១ ក្នុងស្រុក ថ្ងៃទី ១០ ខែកុម្ភៈតទៅ ដោយនឹងបិទការធ្វើដំណើរនៅច្រកព្រំដែនប៉ូឡូញ-បេឡារុស្ស ក្នុងស្រុក Bobrowniki» ។

លោក Anton Bychkovsky អ្នកនាំពាក្យខាងព្រំដែន ប្រទេស បេឡារុស្ស បានប្រាប់ទៅដល់ប៉ុស្តិ៍ទូរទស្សន៍ STV ក្នុងស្រុកខ្លួនថា ការសម្រេចិត្តបិទច្រកព្រំដែនមួយសំខាន់ជាងគេក្នុងចំណោមបង្គោលទាំង ៦ រវាងប្រទេសខ្លួននឹងធ្វើឱ្យមានការប៉ះពាល់ដល់សេវាកម្ម ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាដើម ។

គួរបញ្ជាក់ផងដែរថា ប្រទេសប៉ូឡូញ បានក្លាយជាជម្រកដ៏សំខាន់ សម្រាប់សម្ព័ន្ធមិត្តអ៊ុយក្រែនចាប់តាំងពីភាគីប្រទេសបេឡារុស្ស និងប្រទេសរុស្សី បានឈ្លានពានប្រទេសនេះកាលពីខែកុម្ភៈឆ្នាំមុន រហូតមកទល់ពេលនេះ។ កាលពីឆ្នាំ ២០២១ ប្រទេសប៉ូឡូញ និងសហភាពអ៊ឺរ៉ុបក៏បានធ្វើការរិះគន់ ទៅលើបេឡារុស្ស ពីការ ព្រងើយកន្តើយទៅលើវិបត្តិជនភៀសខ្លួនតាមប្រទេសរបស់ខ្លួនផងដែរ ហើយថ្មីៗនេះប្រទេសប៉ូឡូញ ក៏បានថ្កោលទោសទៅលើ ប្រទេស បេឡារុស្ស ពីការបំផ្លិចបំផ្លាញផ្នូររបស់ប្រជាជនប៉ូឡូញ របស់ខ្លួន នៅ ទីនោះ ដែលដើមឡើយទឹកដីបេឡារុស្ស មួយភាគតូចគឺជារបស់ ប៉ូឡូញ រហូតដល់ចប់សង្គ្រាមលោកលើកទីពីរ ទើបត្រូវបានគូស គំនូស ខណ្ឌចែកម្តងទៀត៕
ដោយ៖ ឡេង អារីតា

ប្រភពព័ត៌មាន៖
Poland to close Belarus border crossing after journalist jailed
Poland to close Belarus border crossing after journalist jailed | News | Al Jazeera

ads banner