នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim សន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជួយសម្រួលដល់ដំណើរការស្វែងរកសន្តិភាព បិទបញ្ចប់អំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសថៃ

អត្ថបទដោយ៖
AMS OneMinute

កំឡុងពេលបំពេញទស្សនកិច្ចផ្លូវការក្នុងទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim សន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជួយសម្រួលដល់ដំណើរការស្វែងរកសន្តិភាព បិទបញ្ចប់អំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសថៃ។

លោក Anwar ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ថា “ខ្ញុំមកកាន់ទីនេះជាមួយការបញ្ជូនសារយ៉ាងច្បាស់ថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងមិនអាចទទួលយកបានឡើយរាល់ការប្រើអំពើហិង្សាគ្រប់ទម្រង់ទាំងអស់ដើម្បីដោះស្រាយជម្លោះ។”

“វាក៏ជាកាតព្វកិច្ចក្នុងនាមជាអ្នកជិតខាង និងគ្រួសារតែមួយក្នុងអាស៊ាន ដែលតម្រូវឱ្យម៉ាឡេស៊ីនឹងធ្វើអ្វីៗដែលជាតម្រូវការ និងភាពចាំបាច់ក្នុងការជួយសម្រួលដំណើរការស្វែងរកសន្តិភាព។” – CNA

#ams1minute

ads banner