ខេត្តកំពង់ស្ពឺ ប្តេជ្ញាពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីឱ្យដល់ ប្រជាជន គ្រប់គោលដៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា បច្ចុប្បន្ន ការ ផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីទូទាំងខេត្តមិនទាន់សម្រេចបាន១០០ ភាគរយ នោះទេ បើទោះបីជាការផ្គត់ផ្គង់មានភាពល្អប្រសើរក្តី ប៉ុន្តែ លោក ប្តេជ្ញាថានឹងខិតខំពន្លឿនការផ្តត់ផ្គង់ទាំងនោះបន្ថែមទៀតទាំងនៅតំបន់ឆ្ងាយៗដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» កាលពីថ្ងៃទី៩ ខែកុម្ភៈ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺចែកជាមួយក្រុង និង ប្រាំពីរ ស្រុក សង្កាត់ចំនួនប្រាំ ឃុំចំនួន៨៣ ភូមិចំនួន ១ ៣៧៩ ភូមិ។ មានពលរដ្ឋ សរុប ២២២ ២៥៧ គ្រួសារ ស្នើនឹងប្រមាណប្រាំបួនសែននាក់ ភាគច្រើនជា ប្រជាជន ចំណាកស្រុកមកពីបណ្តាខេត្តនានា។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននៅទូទាំងខេត្តមានស្ថានីយផលិតនិងផ្គត់ ផ្គង់ ទឹកស្អាតឯកជនសរុបចំនួន ៥២ មូលដ្ឋាន ហើយប្រជាពលរដ្ឋមាន ទឹកស្អាត ប្រើប្រាស់ចំនួន ៩ ១៨២៦ គ្រួសារ ស្មើនឹង ៤១,៣១ភាគរយ។ ដោយឡែកនៅទីប្រជុំជន ក្រុងច្បារមន ប្រជាពលរដ្ឋមានទឹកស្អាត ប្រើប្រាស់ចំនួន ១២,៣៧១ គ្រួសារ ស្មើនឹង ៩០,០២ភាគរយ។

ដោយឡែក ចំពោះការផ្គត់ផ្គង់អគ្គីសនីវិញ លោកបានឱ្យដឹងថា បច្ចុប្បន្ន ខេត្តក៏មាន ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយអគ្គិសនី (រដ្ឋ និងឯកជន) ចំនួន ២១ ក្រុមហ៊ុនបានភ្ជាប់ បណ្ដាញអគ្គិសនី ចូលដល់ភូមិចំនួន ១.៣៦៧ ភូមិ ស្មើនឹង ៩៩,១៣ភាគរយ ប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ចំនួន ១៨៨.៥២៨ ស្មើនឹង ៩២,២១ភាគរយ។

ឯកឧត្តមអភិបាលខេត្តរូបនេះ បានបញ្ជាក់ដែរថាចំពោះបញ្ហាចម្បងរបស់ សេវាករអគ្កិសនី និងការផ្តត់ផ្គង់ទឹកស្អាតមិនទាន់សម្រេចបាន១០០ភាគរយ នេះ ដោយសារតែមានគ្រួសារពលរដ្ឋខ្លះរស់នៅដាច់ដោយឡែកឆ្ងាយតែ ឯងដែលជាហេតុធ្វើឱ្យពិបាកក្នុងការតបណ្តាញទឹក និងភ្លើងអគ្គិសនី ខណៈ មានការចំណាយថ្លៃដើមលើការតខ្សែបណ្តាញទឹកនិងអគ្គិសនីច្រើន ហើយ ថ្លៃទទួលបានមកវិញមិនរួចខ្លួន។ ប៉ុន្តែលោកថា និយាយនេះ មិនមែន ខាងអាជ្ញាធររដ្ឋបាលខេត្តមិនគិតគូរនោះទេ គឺយើងកំពុងសិក្សាបញ្ហា នេះជា បណ្តើរៗហើយ។
បើទោះជាការទទួលបានទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់របស់ប្រជា ពលរដ្ឋ ខេត្តកំពង់ស្ពឺ មិនទាន់សម្រេចទាំងស្រុងក្តី ប៉ុន្តែអ្វីដែលជាជោគជ័យ និងមោទភាពសម្រាប់ខេត្ត គឺខេត្តកំពង់ស្ពឺបានសម្រេចផែនការមុនកាល កំណត់ទាក់ទងទៅនឹងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ដែលក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ឱ្យអនុវត្ត ។រដ្ឋបាលខេត្តនឹ ងធ្វើលិខិត ទៅក្រសួងដើម្បីរៀបចំពិធីប្រកាសជាផ្លូវការនៅចុងខែកុម្ភៈ ឆ្នាំ២០២៣ខា ងមុខ។នេះបើតាមការបញ្ជាក់ពីលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នលំនៅឋានប្រជាពលរដ្ឋប្រក់ស្លឹកស្បូវចំនួន ៩៨១ខ្នង ផ្ទះប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ចំនួន ៧៤ ១៦៧ខ្នង ផ្ទះប្រក់ស័ង្កសីចំនួន ៥ ៦២៦ខ្នង ផ្ទះប្រក់ក្បឿងចំនួន ១១០,១៦២ខ្នង ផ្ទះថ្មមិនមែនបេតុងចំនួន ១៤ ៥២៩ខ្នង ផ្ទះល្វែងចំនួន ៣ ៧៩១ខ្នង និងភូមិគ្រឹះ វីឡា២០៨ខ្នង។ ប្រាក់ចំណូល ជាមធ្យមប្រចាំឆ្នាំរបស់ប្រជាជនប្រមាណ ១ ៨៣៤ ដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រ ជាតិសម្រាប់ទឹកស្អាត ប្រជាពលរដ្ឋនៅទីប្រជុំជន១០០ភាគរយ ទទួល បានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេច នូវការទទួលបានសាកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជន ទូទាំង ប្រទេស។

ដោយឡែក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋសភាជាតិ ក៏បានបើក សម័យប្រជុំវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលច្បាប់នេះមាន ១៥ជំពូក និង ៦៥មាត្រា ខណៈភាគីពាក់ព័ន្ធយល់ថា ច្បាប់នេះ នឹងជួយពន្លឿនសេវាផ្គត់ផ្គង់ទឹកស្អាត ប្រើប្រាស់សម្រាប់ប្រជាជនទូទាំងប្រទេសឆាប់ៗនេះ៕
ដោយ៖ សែម ពិសី

ads banner