វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» បានបិទបញ្ចប់ ដោយជោគជ័យ

សៀមរាប ៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចវិលជុំទៅក្នុងការអភិវឌ្ឍន៍វិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» រយៈពេល៣ថ្ងៃ លើទឹកដីសៀមរាបអង្គរ បានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួបរិស្ថានកម្ពុជា និងវត្តមានថ្នាក់ដឹកនាំតំណាងប្រទេស និងអង្គការ/ស្ថាប័នអន្តររដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសិស្ស និស្សិត សរុបជាង ៥០០នាក់។

រយៈពេល៣ថ្ងៃនៃវេទិការនេះ តំណាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាហ្វិកចំនួន ៣៩ប្រទេស និងអង្គការ/ស្ថាប័នអន្តរជាតិ បានពិភាក្សាលើប្រធានបទជាច្រើន និងចែករំលែកនូវបទពិសោធន៍ ការសិក្សាស្រាវជ្រាវ ស្ថានភាព និងការអនុវត្តតាមបណ្ដាប្រទេសទាំងនោះ ដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កម្ពុជាជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយបានផ្តោតលើការកាត់ បន្ថយការប្រើប្លាស្ទិក ប្រើឡើងវិញនូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ហៅកាត់ជា ភាសាអង់គ្លេសថា «3R» និងសេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុង ជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។

ឯកឧត្តមនេត្រ ភក្ក្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងក្នុងសន្នីសីទសារព័ត៌មាន នៅសណ្ឋាគារសុខាសៀមរាប ឱ្យដឹងថា៖ សម្រាប់វេទិការនេះត្រូវបា នចាប់ផ្តើមឡើងនៅឆ្នាំ២០១៩នៅក្នុងប្រទេសជប៉ុន ហើយចុងក្រោយនៅឆ្នាំ២០២០បានធ្វើតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា”ការរៀបចំវេទិការនេះស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទូលំទូលាយលើកកម្ពស់គោលការណ៍3R គឺ R1 កាត់បន្ថយ R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញននៅក្នុងតំបន់អាស៊ី។ វេទិការនេះមាន សមាជិករដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ វិស័យឯកជន អង្កការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត”។

ឯកឧត្តម បន្តទៀតថា បើសិនយើងមិនមានវិធានការទប់ស្កាត់ ក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេ នោះសំណល់ប្លាស្ទិកនៅលើភពផែនដីរបស់យើង នឹងកើនឡើងទៅដល់ ៣៤ Millionតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ហើយបើប្រៀបធៀនទៅត្រីដែលនៅក្នុងមហាសមុទ្រ ប្លាស្ទិកនេះ គឺមានចំនួនច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៀត។ បញ្ហាថង់ប្លាស្ទិកនេះជាបញ្ហាមួយដែលបង្កើតនូវផលប៉ះពាល់ ទី១ ប៉ះពាល់ដល់បរិស្ថាន ទី២ប៉ះពាល់ដល់សុខភាព ទី៣ប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ» ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner