មន្ត្រីអប់រំកាយ និងកីឡាជ្រួតជ្រាបកាន់តែស៊ីជម្រៅលើវិស័យព័ត៌មានវិទ្យា

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការ ៥ថ្ងៃ វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡាបានបិទបញ្ចប់ដោយជោគជ័យ ដោយមន្ត្រីមកពីក្រោមចំណុះអគ្គនាយកដ្ឋានកីឡាទាំងអស់ទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន ជាពិសេសនឹងជួយបម្រើដល់ព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។

លោក ធិន វិចិត្រ អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ត្រីទាំងអស់ដែលខិតខំក្រេបជញ្ជក់ចំណេះដឹងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍព័ត៌មានវិទ្យាលើវិស័យអប់រំកាយ និងកីឡាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ធិន វិចិត្រ បន្តថា ក្នុងនាមជាប្រតិបត្តិករនៃវិស័យកីឡា គឺពិតជាត្រូវមានភាពទទួលខុសត្រូវខ្ពស់ និងស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ពិសេសជំរុញឲ្យមន្ត្រីអនុវត្តការងារពន្លឿនការយល់ដឹងរបស់ខ្លួនលើបច្ចេកវិទ្យា ប្រតិបត្តិការងារនាសម័យឌីជីថល សម្រាប់មន្ត្រីតាមអង្គភាពទាំងអស់នៃអគ្គនាយកដ្ឋានកីឡា។

លោក អ៊ឹង វិរៈ អនុប្រធានមជ្ឈមណ្ឌលព័ត៌មានវិទ្យា និងស្ថិតិកីឡា បានបង្ហាញរបាយការណ៍លទ្ធផលនៃការបណ្តុះបណ្តាលមន្ត្រីរបស់អង្គភាពទាំង៧ ក្រោមឱវាទអគ្គនាយកដា្ឋនកីឡា លើការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡានេះថា ឆ្លងកាត់ អស់រយៈពេល៥ថ្ងៃ នេះ លោកបានកត់សម្គាល់ឃើញថា សិក្ខាកាមទាំងអស់ បានយកចិត្តទុកដាក់ ស្គាល់ យល់ដឹងពីការប្រើប្រាស់ព័ត៌មានវិទ្យា ការស្រង់ទិន្នន័យនិង ស្ថិតិកីឡា ការប្រាស្រ័យសំណួររបស់សិក្ខាកាម និងចម្លើយពីសំណាក់គ្រូឧទ្ទេសប្រកបដោយភាពហ្មត់ចត់ ច្បាស់លាស់ ចំៗចំណុចព្រមទាំងការប្រើប្រាស់កុំព្យូទ័របានយ៉ាល្អប្រសើរថែមមួយកម្រិតទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner