កម្ពុជានឹងគ្មានគ្រាប់មីន និងកាត់បន្ថយគ្រាប់យុត្តិភណ្ឌមិនទាន់ផ្ទុះជាអតិបរមា ក្នុងឆ្នាំ២០២៥

ខេត្តកំពង់ឆ្នាំង ៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមានជំនាន់ទី១៤៣ និងវគ្គហ្វឹកហ្វឺនបច្ចេកទេស សុនខល្បាត នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមានប្រសាសន៍ថា៖ គោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល គឺ ធ្វើម៉េចដោះមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាអតិបរមា ក្នុងឆ្នាំ២០២៥ដែរ ។

ឯកឧត្តម ហេង រតនា បានបន្តថា៖ នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ យើងនឹងបើកយុទ្ធនាការរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៅចំណុចកោះពាមរាំង ឃុំកោះចេក ស្រុកពាមរ៍ ខេត្តព្រៃវែង ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីព្រំដែនវៀតណាម ដែលមាននាវាដឹកគ្រាប់លិចនៅទីនោះ តាមពិតយើងបានប្រតិបត្តិការជិតមួយឆ្នាំហើយតាំងពីខែមិនាមកម្លេះ ប៉ុន្តែវាគ្រាន់តែជាការស្រាវជ្រាវរក
ព្រុំដី ទីតាំងឱ្យបានជាក់លាក់សម្រាប់ដល់ថ្ងៃប្រតិបត្តិការ យើងបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកប្រមាណ ៣០តោន ហើយតាមការប៉ាន់ប្រមាណប្រហែលជាមានរាប់ពាន់តោនដែលកំពុងលិចនៅក្នុងទឹក។

ឯកឧត្តមបានបន្តថាៈ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដល់បុគ្គលិក មន្ត្រីស៊ីម៉ាក់ ដែលបានបម្រើជាតិមាតុភូមិ ដោយ
រកមធ្យោបាយ ឱ្យពួកគាត់មានឈ្មោះ
ក្នុងជួរកងយោធពលខេមរភូមិន្ទ មានឋានន្តរសក្តិ ទទួលបានប្រាក់ខែ និងខ្លះទទួលបានប្រាក់សោធននិវត្តន៍ ដូចកងយោធពលខេមរភូមិន្តដែរ លើសពីនេះទៀត បានយកចិត្តទុកដាក់ពួកគាត់ ដែលចូលនិវត្តន៍ ដោយរៀបចំឲ្យពួកគាត់បានចូលរៀនបច្ចេកទេសសម្រាប់ចិញ្ចឹមជីវិត ដែលយើងកំពុងដំណើរការនៅ កោះក្រឡ ។ ថ្ងៃនេះផងដែរ ក៍សូមកអរគុណដល់ក្មួយៗ ដែលបានស្មគ័ចិត្តចូលបម្រើការងារបន្តវេនពីលោកឪពុក មកទទួលការបណ្តុះបណ្តាល និងបិទវគ្គនៅពេលនេះ ប្រៀបដូចជាក្មួយបានក្លាយពីទំពាំង មកជា
ឬស្សីរួចហើយ ។

ប៉ុន្តែក្មួយៗដែលបានចូលរៀន និងបិទ
វគ្គនៅថ្ងៃនេះ វាគ្រាន់តែជំនាញធម្មតាតែប៉ុណ្ណោះ ហេតុនេះ ក្មួយៗត្រូវរៀនជំនាញបន្ថែមទៀត ដូចជាជំនាញមុជទឹក ជំនាញកាត់បន្សាបគ្រាប់ និងជំនាញជាច្រើនទៀតដើម្បីអនាគតក្មួយទទួលបានជោគជ័យ ក្នុងវិស័យដោះមីន។ ក្មួយៗត្រូវចាំថាយើងមិនអាចពឹងផ្អែកតែលើ គេរហូតបាននោះទេ ត្រូវពឹងលើខ្លួនឯង សមត្ថភាពខ្លួនឯង ទាំងលក្ខណៈបុគ្គល ទាំងលក្ខណៈអង្គភាព និង ថ្នាក់ជាតិ ជាក់ស្ដែងកាលពីពេលមុនយើង
ប្រើ សុនខ ហិតមីនពីប្រទេសគេ។ ប៉ុន្តែបច្ចុប្បន្នសម្រាប់កម្ពុជាមាន សុនខ គ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរុករក គ្រាប់មីនដោយមិនពឹងផ្អែកបរទេសទៀតឡើយ។

ឯកឧត្តម ហេង រតនា បានផ្តាំផ្ញើក្មួយៗ ដែលជាសិក្ខាកាមបញ្ចប់វគ្គ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន តាមវិជ្ជាជីវៈ ហើយមុននឹងសម្រេចធ្វើអ្វីមួយត្រូវរំឭកមេរៀនដែលបានរៀននៅទីនេះដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយសារការទ្វេសប្រហេសរបសយើង ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner