តើការមានក្លិនមិនល្អពីឡានដឹកសំរាម ជាកំហុសរបស់នរណា?

អត្ថបទដោយ៖
CPA

នៅក្នុងទីក្រុងដែលមានមនុស្សរស់នៅច្រើន ការប្រើប្រាស់ក៏ច្រើន ហើយកាកសំណល់ក៏មានច្រើនដូច គ្នា។ ក្នុងមួយថ្ងៃៗ ឡានដឹកសំរាមរបស់ក្រុមហ៊ុនដឹកសំរាមផ្សេងៗគ្នា បាន ធ្វើដំណើរខ្វែងខ្វាត់ទីក្រុង ដើម្បីប្រមូលកាក សំណល់ទាំងនោះទៅចាក់ចោលនៅទីលានសំរាម។

រាល់ពេលមានវត្តមានឡានដឹកសំរាម ក្លិនមិនល្អក៏ចាប់ផ្ដើមភាយចេញ ដែលនាំឱ្យអ្នកធ្វើដំណើរពី ក្រោយ ឬក្បែរឡាន ប្រឹងជិះហួស ឬមានទាំងករណីខ្លះទៅបន្ទោសលើឡានសំរាមឯណោះវិញ ប៉ុន្តែ តើនរណាជាមូលហេតុពិតប្រាកដ ដែ លនាំឱ្យសំរាមទាំងនោះមានក្លិនមិនល្អ?

មូលហេតុចម្បងមួយ ដែលត្រូវបានអ្នកជំនាញលើកឡើងនោះគឺ «ការមិនទាន់ចេះបែងចែកសំរាម»។ សំរាមមានច្រើនប្រ ភេទខុសៗគ្នា ហើយវាមានផលប៉ះពាល់ផ្សេងៗគ្នាផងដែរ។ ជាក់ស្ដែង សំរាមផ្លាស្ទីកជាប្រភេទសំណល់រឹង ដែលមិ ន មានក្លិននោះទេ ហើយវាក៏អាចយកទៅកែច្នៃសម្រាប់ ប្រើប្រាស់ឡើងវិញបានដែរ។
ប៉ុន្តែដោយឡែក សំណល់ជីវៈ ដែលជាប្រភេទសំណល់សើម ពោលគឺសំណល់ផ្ទះបាយ ជាប្រភព សំណល់ដែលបង្កើតក្លិនមិនល្អ ហើយនៅពេលដែលអ្នកប្រើប្រាស់មិនបានបែងចែកសំរាមទាំងនេះ ចេញពីគ្នានោះទេ វាបង្កឱ្យសំណល់រឹងដែ លអាចកែច្នៃបាន ក៏ត្រូវមានក្លិន និងពិបាកក្នុងការយកទៅ ដាក់ម៉ាស៊ីនកែច្នៃ។

សម្រាប់សំណល់ជីវៈទៀតសោត អ្នកប្រើប្រាស់ក៏មិនទាន់យល់ មិនបានចាក់ទឹកចេញមុននឹងបោះចូល ក្នុងធុងសំរាម ដូច្នេះវាក៏បង្កឱ្យសើមទៅដល់សំរាមផ្សេងៗទៀត ហើយនៅពេលសំរាមទាំងនោះទុក កាន់តែយូរទៅ ក្លិនក៏កាន់តែមិនល្អផងដែរ។

លោក សម ផល្លា នាយកនៃអង្គការអប់រំបរិស្ថាន និងកែច្នៃ បានប្រាប់ឱ្យដឹង ដោយបាន លើកឡើងជាឧទាហរណ៍ថា ពេលហូបបុកល្ហុងរួច នៅក្នុងចានស្នោរនឹងមានទឹកត្រី ទឹកប្រហុក តែអ្នកហូបមិនបានចាក់ទឹកនោះ ចោលទេមុននឹងបោះវាចូលទៅក្នុងធុង ដូច្នោះហើយ រឿងអីដែលថាសំរាមមិនមានក្លិន?

លោក សម ផល្លា បន្តថា ៖ «ខ្ញុំធ្លាប់ឆ្ងល់ថាហេតុអីឡានដឹកសំរាមនៅស្រុកគេស្អាតៗ មិនមានជះក្លិន ស្អុយដូចឡានយើង គឺវាបណ្ដាលមកពីការមិនចេះបែងចែកសំរាមនេះហើយ ហើយបើពឹងតែទៅលើ អ្នកប្រមូលសំរាមដែលមានគ្នាតិច ធ្វើម្ដេចនឹងអាចបែងចែកសំរាមរបស់ប្រជាជនរាប់ម៉ឺននាក់បាន?»

បើតាមអ្នកជំនាញរូបនេះ ការបែងចែកសំរាមផ្ទាល់ពីអ្នកប្រើប្រាស់ខ្លួនឯង គឺជាដំណោះស្រាយដ៏ល្អបំផុត ព្រោះពេលប្រើប្រាស់ប្លាស្ទីក ឬបរិភោគអាហារហើយភ្លាម សំណល់ទាំងនោះនៅស្រស់ និងមិនទាន់មានក្លិននោះទេ ហើយប្រ សិនបើអ្នកប្រើប្រាស់គ្រប់គ្នាមានទំនួលខុសត្រូវរៀងៗខ្លួន ការងារ ប្រមូលសំរាមក៏មិនសូវចោទជាបញ្ហាផងដែរ។

លោក សម ផល្លា បានបន្ថែមថា ៖ «ក្នុងនាមជាអ្នកប្រើប្រាស់ ប្រជាជនយើងគួរគប្បីរៀនបែងចែក សំរាមទៅតាមប្រភេ ទ របស់វា សំរាមស្ងួតដាក់តាមប្រភេទស្ងួត សំរាមអាចកែច្នៃបានដាក់តាមប្រភេទដែលអាចកែច្នៃបាននោះ ហើយសំរាមប្រ ភេទសើម ក៏ដាក់តាមប្រភេទវាជាការល្អ»។
យ៉ាងណាមិញ តាមការសង្កេតរបស់លោក បច្ចុប្បន្ននេះប្រជាជនកម្ពុជា មានការបែងចែកដែរ តែនៅមានកម្រិតនៅឡើ យ ដោយការបែងចែកភាគច្រើន ទៅលើប្លាស្ទីក ដបទឹកជ័រ ដែលអាចលក់បាន ជាពិសេសនៅតាមភោជនីយដ្ឋាន ដែ ល មានការបែងចែកសំរាមប្លាស្ទីកផ្សេង ដើម្បីទុកសន្សំ សម្រាប់លក់យកកម្រៃបន្តិចបន្តួចជាដើម។
ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី វាក៏ជាជំហានមួយដ៏ល្អក្នុងការឈានទៅរកការចេះបែងចែកពេញលេញ ហើយក្នុងនាមជាអ្នក មានបទពិសោធន៍ចាស់វស្សាលើវិស័យបរិស្ថាន និងការកែច្នៃ លោក សម ផល្លា បន្តលើកទឹកចិត្តដល់ប្រជាជនគ្រប់រូបឱ្យមានការទទួលខុសត្រូវ និងយល់ថា មូលហេតុនៃក្លិនមិនល្អគឺមាន ចំណែករបស់អ្នកប្រើប្រាស់គ្រប់គ្នា៕ កែវ បុស្បា

ads banner