ការសិក្សាថ្មី ៖ មនុស្ស ១៥លាន រងការគំរាម កំហែង ដោយទឹកជំនន់ ពីការធ្លាយបឹងផ្ទាំងទឹកកក

ការសិក្សាថ្មីមួយ ដែលចេញផ្សាយនៅលើទិនានុប្បវត្តិ វិទ្យាសាស្រ្ត Nature Communications ថ្មីៗនេះ បានរកឃើញ ថា ការរលាយ នៃផ្ទាំងទឹកកក ហូរ ទៅចូល បឹងនានា ដែលនៅក្បែរខាង នឹង បង្កើតជាទឹក ជំនន់ភ្លាម ៗ ពីបឹងទាំងនោះ ហើយបង្កកា រគំរាមកំហែង ដល់មនុស្ស ១៥លាននាក់ នៅ ទូទាំងពិភពលោក ។

ការសិក្សាចុងក្រោយ ដែលធ្វើឡើងដោយ ក្រុមអ្នកវិទ្យាសាស្រ្ត អន្តរជាតិ និង ដឹកនាំដោយ សាកលវិទ្យាល័យ Newcastle University (អង់គ្លេស ) នេះបានធ្វើការ វិភាគ វាយតម្លៃលើតំបន់ ដែលមានហានិភ័យខ្ពស់បំផុត នៃ « ទឹកជំនន់ ពីការធ្លាយបឹងផ្ទាំងទឹកកក » (GLOF)។

ក្រុមអ្នកសិក្សាស្រាវជ្រាវ បានពិនិត្យមើលអាងទឹក/បឹង ផ្ទាំងទឹកកក ចំនួន ១ ០៨៩ នៅ ទូទាំងពិភពលោក និងចំនួន ប្រជាជន ដែល រស់ ក្នុងតំបន់ដែល មានចម្ងាយ ៥០គីឡូម៉ែត្រ ពីបឹង ក៏ដូចជាកម្រិត នៃការអភិវឌ្ឍន៍នៅក្នុង តំបន់បឹង ទាំងនោះ និង សូចនាករ សង្គមផ្សេងទៀតដែលជាសញ្ញាសម្គាល់ នៃភាពងាយរង គ្រោះ ពី GLOF ។ លទ្ធផល បានគូស បញ្ជាក់ ថា មនុស្ស ១៥លាននាក់ រស់ ដែលប្រឈម មុខ នឹង GLOF រស់នៅក្នុងចម្ងាយ ៥០គីឡូម៉ែត្រ ពីបឹ ងផ្ទាំងទឹកកក ហើយ អ្នកដែលរស់នៅ តំបន់ភ្នំខ្ពស់ នៅអាស៊ី ទាំងខ្ពង់រាបទីបេ និង ខ្ពង់រាប ផ្សេងទៀត ពីកៀហ្ស៊ីស៊ីស្ថាន ទៅចិន មាន គ្រោះថ្នាក់ GLOF ខ្ពស់បំផុត ដោយ មនុស្ស ជាង ៩,៣ លាននាក់ អាចប្រឈមនឹង ហានិភ័យ ។

ឥណ្ឌា និង ប៉ាគីស្ថាន មាន អ្នករងផលប៉ះពាល់ ប្រហែល ៥លាននាក់ ដែលស្មើ នឹង ១/៣ នៃ ចំនួនមនុស្ស រង ហានិភ័យ ដែលការសិក្សារក ឃើញ ។
បន្ថែមពីលើនេះ ការសិក្សាថ្មី ក៏ដាក់បញ្ជូល ប្រទេស ប៉េរូ នៅ អាមេរិកខាងត្បូង ឱ្យស្ថិត នៅ ក្នុងប្រទេស ងាយរងគ្រោះ ពី GLOF ផង ដែរ ដោយ រួម ជាមួយ ចិន ឥណ្ឌា និង ប៉ាគីស្ថា ន ហើយ ជាងពាក់ កណ្ដាល នៃ ប្រជាជនរង នូវ ហានិភ័យ GLOF ទាំង ១៥ លាននាក់ រស់នៅ ក្នុង ប្រទេសទាំង ៤នេះ ។
អ្នកវិទ្យាសាស្ត្រ ដែលធ្វើការស្រាវជ្រាវនេះ និយាយថា រហូតមកដល់ពេលនេះ ការប្រែប្រួល អាកាសធាតុ ហាក់ដូចជា មិន ធ្វើឱ្យទឹកជំនន់ ពី បឹងផ្ទាំងទឹកកក កើតមានជា ញឹកញាប់នោះទេ យ៉ាងណាមិញ វាបានធ្វើឱ្យ បរិមាណទឹក ក្នុងបឹងកើនឡើង ដោយសា រ តែកំណើនកម្ដៅ របស់ផែនដី ដែលងាយនឹង បង្កហានិភ័យកាន់តែខ្ពស់ ។

គួរបញ្ជាក់ថា នៅពេលធាតុអាកាស កាន់តែក្ដៅ ផ្ទាំងទឹកកក រលាយ ហើយហូរចូលបឹង ឬ បង្កើតបានជាបឹង ។ បឹងនោះ អាចផ្ទុះឡើងភ្លាម ៗ ហើយបង្កើតបានជា GLOF ដែលហូរ យ៉ាង លឿន ទៅចម្ងាយ រាប់ គីឡូម៉ែត្រ ដោយ ក្នុង ករណី ខ្លះ រហូត ដល់ ១២០ គីឡូម៉ែត្រ ។ ការ សិក្សា អះ អាង ថា GLOFs អាច បង្ក ការ បំផ្លិច បំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង ដីកសិកម្ម យ៉ាងធ្ងន់ធ្ងរ ហើយអាចនាំឱ្យ បាត់បង់អាយុជីវិត យ៉ាងច្រើនទៀតផង ។
យ៉ាងណាមិញ តាមការស្រង់សម្ដីរបស់ ទីភ្នាក់ងារ សារព័ត៌មាន AP មាន អ្នកវិទ្យាសាស្រ្ត ផ្សេងទៀត បានលើកឡើងផងដែរថា ការគំរាម កំហែងលើមនុស្សភាគច្រើន អាស្រ័យ លើចំនួនប្រជាជន ដែលរស់នៅក្បែរ ឬ ខាង ក្រោម នៃតំបន់ បឹងផ្ទាំងទឹកកក ដែលងាយ រង នឹង ផលប៉ះពាល់ នៃទឹកជំនន់ភ្លាម ៗ ខណៈ ការសិក្សាថ្មីកត់សម្គាល់ ថា ចំនួនមនុស្ស ក្បែរ បឹងទាំងនោះ កើនឡើង ចាប់តាំងពី ឆ្នាំ ១៩៩០ មក ៕ ដោយ ៖ ហួន ឌីណា

ads banner