ការសិក្សារបស់ UN រកឃើញថា ការរំលោភ សិទ្ធិ ជាកត្តាសំខាន់ធ្វើឱ្យមនុស្សចូលក្រុម ជ្រុលនិយម

ការសិក្សាស្រាវជ្រាវចុងក្រោយមួយរបស់ ទីភ្នាក់ងារ អង្គការសហប្រជាជាតិបដែល ចេញផ្សាយនាពេលថ្មីៗនេះ បានរកឃើញ ថា ការរំលោភសិទ្ធិមនុស្ស ពីកងកម្លាំងសន្តិសុខ និងភាព ដុនដាប ផ្នែកសេដ្ឋកិច្ច គឺជាកត្តាជំរុញ ដ៏សំខាន់បំផុត ដែលធ្វើឱ្យមនុស្ស ចូលរួម ជាមួយក្រុមជ្រុលនិយមនៅ អាហ្វ្រិក ។
ការសិក្សាថ្មីនេះ ត្រូវបានរៀបចំឡើងដោយ កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ដោយក្រុមអ្នកស្រាវជ្រាវបានសម្ភាសន៍ សមាជិកសកម្មប្រយុទ្ធ ជ្រុលនិយម ជាង ១ ០០០នាក់ នៅទូទាំងប្រទេសចំនួន ៨ ក្នុងទ្វីបអាហ្រ្វិក រួម មាន បួរគីណាហ្វាសូ កាំមេរ៉ូន ឆាដ នីហ្ស៊េ នីហ្ស៊េរីយ៉ា ស៊ូម៉ាលី និង សូដង់ ។ វា ត្រូវបានចេញផ្សាយក្នុងរបាយការណ៍ ដែលមានចំណងជើងថា « ដំណើរ ទៅកាន់ភាពជ្រុលនិយម នៅអាហ្រ្វិក ៖ ផ្លូវ ទៅកាន់ការប្រមូលកម្លាំង និង ការផ្ដាច់ខ្លួន »។
លទ្ធផល នៃ ការសិក្សាស្រាវជ្រាវបង្ហាញថា ១/៤ នៃ អ្នកចូលរួមដោយស្ម័គ្រចិត្តទៅកាន់អង្គការ ឬ ជ្រុលនិយម បានលើកឡើង ពី ឱកាស ការងារ ថា ជាហេតុផល ។ ៤០ភាគរយ នៃ អ្នក ឆ្លើយតប បាននិយាយ ថា ពួកគេត្រូវការដោះទាល់ជីវភាពជាបន្ទាន់ នៅពេលក្រុមជ្រុលនិយម ជ្រើសរើស កម្លាំង ។

របាយការណ៍ បានគូស បញ្ជាក់ថា ក្រុមសកម្ម ប្រយុទ្ធ ជាច្រើន បានបើក ប្រាក់បៀវត្សរ៍ ដល់សកម្មប្រយុទ្ធ របស់ខ្លួនទាំងធានាបាន នូវ តម្រូវការជា មូលដ្ឋានរបស់ពួកគេ បន្ថែមពីការ ផ្តល់ ឋានៈ និង ការការពារផ្សេង ៗទៀត ។ ក្នុង រយៈ ពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សូម្បីតែ ក្រុមរដ្ឋអ៊ិស្លាម ដែលជា ក្រុមជ្រុលនិយមបំផុត សកម្មនៅក្នុងតំបន់សាប់ – សាហារ៉ា អាហ្រ្វិក ក៏បានខិតខំប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រពី សហគមន៍ និង ការប្រមូលកម្លាំងតាម រយៈការផ្តល់សេវាមូលដ្ឋាន ដូចជាការចែក ចាយ អាហារការគ្រប់គ្រង យុត្តិធម៌ និងការ ថែទាំសុខភាព តាម មូលដ្ឋាន ជាដើម ។

លោកស្រី Nirina Kiplagat អ្នក ដឹក នាំ របាយការណ៍ ដដែលបានលើកឡើងថា ជិត ពាក់កណ្តាល នៃអ្នកដែលត្រូវ បាន UNDP សម្ភាសន៍បានលើកឡើង ពីព្រឹត្តិការណ៍ បង្កហេតុជាក់លាក់មួយ ដែលជំរុញ ពួកគេឱ្យចូល រួម ជាមួយអង្គការ ជ្រុលនិយម ដោយមាន ៧១ ភាគរយ ចង្អុលទៅការរំលោភ សិទ្ធិ មនុស្ស ដោយកងកម្លាំងសន្តិសុខរដ្ឋ ។

របាយការណ៍នេះ ក៏សន្និដ្ឋាន ផងដែរថា ពួកជ្រុល និយម ជាញឹកញាប់ មានការប៉ះពាល់ តិចតួចជាមួយ ក្រុមជនជាតិភាគតិច និង សាសនាផ្សេងទៀត ដោយស្នើថា ពហុ សាសនា និយមជួយកាត់បន្ថយអំពើហិង្សា ។

សូមគូសបញ្ជាក់ ថា របាយការណ៍ UNDP ចុងក្រោយនេះ ត្រូវបានចេញផ្សាយ ខណៈ អំពើហិង្សា ជ្រុលនិយម ទូទាំងទ្វីបអាហ្វ្រិក កើនឡើង ។ ទោះបីជាការស្លាប់ទូទាំងពិភពលោក ក្រោមអំពើភេរវកម្ម បានធ្លាក់ចុះ ក្នុងរយៈ ពេល ៥ឆ្នាំ ចុងក្រោយនេះ ក៏ដោយ ការវាយប្រហារនៅតំបន់ សាប់ -សាហារ៉ា បានកើនឡើងច្រើនជាងទ្វេដង ចាប់តាំងពីឆ្នាំ ២០១៦ ហើយនៅឆ្នាំ២០២១ ករណីនេះ មាន ប្រហែលជិតពាក់កណ្ដាល នៃចំនួនសរុប របស់ពិភពលោក ។

ចំណែកឯ តំបន់សាហែល វិញក៏រងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ ដោយក្រុមសកម្ម ប្រយុទ្ធ អ៊ិស្លាម បានជំរុញ ឱ្យមានអស្ថិរភាព នយោបាយធ្ងន់ធ្ងរស្របពេល ដែលអំពើហិង្សា ជ្រុលនិយម ក៏បានរីករាលដាល ឬ កាន់តែអាក្រក់ទៅ ៗ នៅក្នុងតំបន់ផ្សេងទៀត នៃ ទ្វីបអាហ្វ្រិកដូចជា នៅប្រទេសមូហ្ស៊ំប៊ិក និង សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ ជាដើម ។

របាយការណ៍ ចុងក្រោយដដែល បានអំពាវនាវឱ្យមានការសង្កត់ធ្ងន់ កាន់តែខ្លាំង លើការការពារ និងបញ្ចេញ នូវបញ្ជីពីចំណុចរាប់សិប ដើម្បីកុំឱ្យបុគ្គលម្នាក់ៗ មានទំនោរ ទៅរកភាព ជ្រុលនិយម រួមទាំងការអប់រំប្រកប ដោយគុណភាពការបញ្រ្ចៀបចូលនូវវប្បធម៌ ផ្សេងៗ និងការយកចិត្តទុកដាក់ពីឪពុកម្តាយ ពី នៅក្មេងជាដើម ។ វាទំនងជាមានឥទ្ធិពលខ្លាំង ដោយសារតែវិសាលភាព និងវិធីសាស្រ្ត ដែលអ្នកស្រាវជ្រាវស្វែងរកដើម្បីបំបែក កត្តា ជំរុញដែលធ្វើឱ្យមនុស្សចូលរួម ជាមួយពួកក្រុម និយមតាមរយៈ ការប្រៀបធៀប ចម្លើយ របស់ អ្នកឆ្លើយតប ពាក់ព័ន្ធ នឹងអំពើហិង្សា ជាមួយនឹងអ្នកដទៃទៀតដែលមានអាយុ ប្រវត្តិរូប និងបទពិសោធន៍ជីវិត ស្រដៀងគ្នា ដែលមិនបានចូលរួមជាមួយក្រុមជ្រុលនិយម ៕ ហួន ឌីណា

ads banner