វេទិកាអាហារូបត្ថម្ភ សហគមន៍ នៅខេត្តកំពត ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អំពីសារគន្លឹះអប់រំ សំខាន់ៗស្តីពីរបបសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ ការបំបៅទឹកដោះកូន ដោយទឹកដោះម្តាយ សុវត្ថិភាពម្ហូបអាហារ កាអនុវត្តន៍ កសិកម្មល្អ
កំពត ៖ លោក ញ៉ា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា គម្រោងពហុវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៃអង្គការ GIZ- MUEFO សហការជាមួយក្រុមដឹកនាំសម្របសម្រួលការងារ វិស័យការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពត អង្ការ RACHA រដ្ឋបាលស្រុក រដ្ឋបាលឃុំ មន្ទីសុខាភិបាលនិង មណ្ឌលសុខភាព ។ ពិធីនេះរៀបចំធ្វើឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អំពីសារគន្លឹះអប់រំ សំខាន់ៗស្តីពីរបបសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ ការបំបៅទឹកដោះកូន ដោយទឹកដោះម្តាយ សុវត្ថិភាពម្ហូបអាហារ កាអនុវត្តន៍ កសិកម្មល្អ និងផ្តល់ម៉ូតូ ចំនួន ១០គ្រឿងជូន ដល់រដ្ឋបាលឃុំចំនួន ១០ឃុំ ដែលមកពីស្រុកចំនួនបី គឺស្រុកដងទង់ ស្រុកកំពង់ត្រាច និងស្រុក ទឹកឈូ នៃខេត្តកំពត។
ឯកឧត្តម ស៊ុង វិនត: ទីព្រឹក្សារក្រសួងសុខាភិបាល តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ មួយចំនួន ក្នុងការអនុវត្ត គម្រោងពហុវិស័យសន្តិសុខស្បៀង អាហារូបត្ថម ដល់ស្ត្រីក្នុងវ័យបន្តពូជ និងកុមារ ដែលមានអាយុចាប់ពី ០ ដល់ ២៣ខែ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយ អង្ការ GIZ និង អង្ការ RACHA ដោយបានផ្តួចផ្តើម ឱ្យមានវេទិការអាហារូបត្ថមនេះឡើង ហើយក៍សុំថ្លែងអំណអរគុណដល់អង្ការ GIZ និងអង្ការ RACHA ដែលតែងតែ គាំទ្រសហការ គៀងគររកមូលធិ ដើម្បីលើកកម្ពស់ លើវិស័យ សុខភាពសង្គម ហើយក៍សូមថ្លែង អំណគុណដល់ប្រជាជន និងរដ្ឋាភិបាល សហព័ន្ធ អាល្លឺម៉ង់ ដោយបាន ឧបត្ថម្ភ ដល់វិស័យស្បៀងអាហារូបត្ថម្ភ នៅពេលនេះ ធ្វើឱ្យដំណើការទៅបានដោយ រលូន។
ឯកឧត្តមគណអធិបតី ក៍បានសំណូមពរ សុំឱ្យមាតាបីតា យកកុមាទៅទទួលវ៉ាក់សាំង ទាំង ១១មុខ ដែលជាវ៉ាក់សាំងមូលដ្ឋាន ឱ្យបានគ្រប់ៗគ្នា ៕ Sila Sarin


