ក្រសួង ធនធានទឹក៖ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៥-២១ ខែកុម្ភៈ ឆ្នាំ ២០២៣
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ នៅព្រឹក ថ្ងៃ អង្គារ ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ យោង តាម សេចក្ដី ជូនដំណឹង របស់ ក្រសួង ធនធាន ទឹក និង ឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។
២-តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ ១C – អាចមានភ្លៀងតិចតួចលាយឡំនិងខ្យល់បក់ក្នុងល្បឿនមធ្យម ។ ។
៣-តំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕