តំបន់ហ្គាសារងគ្រាប់បែកយ៉ាងរង្គោះរង្គើយ បន្ទាប់ពីកងទ័ពអុីស្រាអែលវាយប្រហារតាមផ្លូវអាកាស
អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកតាមផ្លូវអាកាសទៅលើតំបន់ហ្គាសា ដែលជាទីជំរុំរបស់ពួកប៉ាលីស្ទីន ជាការឆ្លើយតបទៅនឹងការបាញ់ប្រហារមកកាន់ប្រទេសរបស់ខ្លួនកាលពីចុងសប្តាហ៍នេះ។
កាលពីថ្ងៃចន្ទកន្លងទៅនេះ គ្រាប់ផ្ទុះជាច្រើនបានឆ្វាយឆ្វាត់ពេញតំបន់ហ្គាសា ពីសំណាក់កងទ័ពអាកាសអ៊ីស្រាអែល ទៅកាន់អគារក្រោមដីមួយដែលមានវត្ថុធាតុដើមសម្រាប់ផលិតគ្រាប់រ៉ុកែតរបស់ក្រុម មហាម៉ាស ប៉ាលីស្ទីន។ ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីក្រុមនេះបានបាញ់គ្រាប់រ៉ុកែត ចូលទៅអ៊ីស្រអែល កាលពីសៅរ៍ហើយមកទល់នឹងពេលនេះ គេនៅមិនទាន់បានរាយការណ៍ពីអ្នករងរបួស ឬស្លាប់នៅក្នុងប្រទេសអ៊ីស្រអែលនោះទេ។
ចំណែកឯ នៅខាងប៉ាឡេស្ទីនវិញមនុស្សម្នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៏ទម្លាក់គ្រាប់បែករបស់ទ័ពអ៊ីស្រាអែលនៅ ទីក្រុង Nablus ក្នុងតំបន់ West bank ជិតឆ្នេរសមុទ្រ មេឌីទែរ៉ាណា ដែលជាទឹកដីកាន់កាប់ដោយពួកប៉ាលីស្ទីន ហើយក៏ជាក ន្លែ ងនៃអំពើហិង្សាឥតឈប់ឈរផងដែរតាំងពីឆ្នាំមុនមកម្ល៉េះ។
ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ សង្គ្រាមដណ្តើមទឹកដីរវាងប្រទេសទាំងពីរបានសម្លាប់ប្រជាជនអស់ជាច្រើន ដែលក្នុងនោះ ជ ន ជាតិប៉ាលីស្ទីន ចំនួន ៤២ នាក់ និងជនជាតិអ៊ីស្រាអែល ចំនួន ១០ នាក់បានបាត់បង់ជីវិត។
ការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែលនេះ នៅមិនទាន់មានការបកស្រាយច្បាស់លាស់នោះទេ ហើយចំពោះភាគីប៉ាលីស្ទីនក៏នៅមិនទាន់ផ្តល់ហេតុផលពីការបាញ់ចូលតំបន់អ៊ីស្រាអែលដូចគ្នាដែរ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់បណ្តាប្រទេសធំៗ មកពីអារ៉ាប់ និងឥស្លាមជាច្រើននាក់បានធ្វើការរិះគន់ដល់សកម្មភាពរបស់អ៊ីស្រាអែលទៅលើតំបន់ West Bank ក្នុងប៉ុន្មានឆ្នាំនេះ ដែលបង្កឱ្យមានភាពចលា ច លកាន់តែខ្លាំងឡើងៗ។
ប្រធានាធិបតីប៉ាលីស្ទីន លោក Mahmoud Abbas បានលើកឡើង ពីការប្រឈមមុខរបស់ប្រជាជនប៉ាលីស្ទីនលើការវាយការលុករបស់អ៊ីស្រាអែល នៅតំបន់ West Bank ទៅកាន់មេដឹកនាំពិភពលោកទាំងអស់ ដើម្បីជួយបញ្ឈប់សកម្មភាពរ បស់អ៊ីស្រាអែល។
ម្យ៉ាងវិញទៀតការវាយលុក ចូលទៅក្នុងតំបន់ West Bank នេះគឺជាការឈ្លានពានលើច្បាប់គំនូសក្រហមដែលបានគូសរវាងប្រទេសទាំងពីរផងដែរ។ ជុំវិញសកម្មភាពហិង្សាបង្កភាពតានតឹងកាន់តែកើនឡើងនេះ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល កាលពីល្ងាចថ្ងៃសៅរ៏សប្តាហ៍ មុននេះ បានធ្វើសេចក្តីប្រកាសមួយថា ខ្លួននឹងធ្វើការតាំងទីលំនៅឱ្យ ស្របច្បាប់ចំពោះជនជាតិជីហ្វ នៅតំប ន់ West Bank ប៉ុន្តែជំហានត្រូវបានសម្ព័ន្ធភាពភាគីម្ខាងទៀតចាត់ទុកថាជាការបង្កើតភាពតានតឹងដល់ពួកប៉ាលីស្ទីនបន្ថែមទៀត។
រីឯ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បានធ្វើការប្រឆាំងពីការពង្រីកតាំងទីលំនៅរបស់អ៊ីស្រាអែល តាំងពីការធ្វើដំណើរទៅកាន់តំបន់ West Bank កាលពីខែមុនផងដែរ៕
ដោយ:ឡេង អារីតា
ប្រភពព័ត៌មាន៖ Explosions rock Gaza after Israeli air strikes | Israel-Palestine conflict News | Al Jazeera (https://www.aljazeera.com/amp/news/2023/2/13/explosions-in-gaza-after-israeli-air-raids)