សេតវិមាន បដិសេធ ការ អះអាង របស់ ទីក្រុង ប៉េកាំង ជុំវិញវត្តមានបាឡុងរបស់ អាមេរិកនៅ លើដែនអាកាស ចិន
អាមេរិក៖ កាល ពី ថ្ងៃចន្ទកន្លងមកទៅនេះ ប្រទេសចិនបានលើកឡើងថា បាឡុងហោះរយៈកម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិក បានហោះលើដែនអាកាសរបស់ខ្លួន ដោយមិនមានការអនុញ្ញាតយ៉ាងហោចណាស់ ១០ដង រាប់ចាប់តាំងពីដើមឆ្នាំ២០២២មក។ យ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ត្រូវបានបដិសេធភ្លាម ៗពីទីក្រុងវ៉ាស៊ីនតោន។
ការចោទប្រកាន់របស់ចិនបានធ្វើឱ្យវិវាទជាមួយសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមតានតឹងខ្លាំងបន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិននៅលើដែនអាកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ គួររម្លឹកថា វាគឺជាបាឡុងដែលអាមេរិក ចោទ ថាជាបាឡុងចារកម្មរបស់ចិន។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យអ្នកការទូតកំពូលអាមេរិក គឺលោក អាន់តូនី ប្លិងកិន (Antony Blinken) លុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលជាដំណើរមួយរៀបចំឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។
មន្ទីរបញ្ចកោណអាមេរិកបានថ្លែងថា ចាប់តាំងពីថ្ងៃនោះមក យោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់វត្ថុហោះចំនួនបីផ្សេងទៀតនៅលើទ្វីបអាមេរិកខាងជើង ដែលការបាញ់ទម្លាក់ចុងក្រោយ គឺធ្វើឡើងកាលពីថ្ងៃអាទិត្យថ្មីៗនេះ នៅពេ លដែលវត្ថុមួយបានធ្លាក់ចុះទៅក្នុងបឹងមួយដែលមានឈ្មោះថា ហ៊ូរ៉ូន (Huron)។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ឹនពិន (Wang Wenbin) បានថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំនៅទីក្រុ ងប៉េកាំងថា ៖ «ចាប់តាំងពីឆ្នាំមុនមក បាឡុងរយៈកម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិក បានហោះចូលដែនអាកាសរបស់ ចិនដោយខុសច្បាប់ច្រើ នជាង ១០ ដងម
កហើយ ដោយគ្មានការយល់ព្រមពីនាយកដ្ឋានពាក់ព័ន្ធរបស់ចិននោះទេ»។
យ៉ាងណាក៏ដោយ លោក វ៉ាង មិន បាន ពិពណ៌នា ជាក់លាក់ ពី បាឡុងទាំង នោះ ថា ជា បាឡុងយោធា ឬ ជាបាឡុងចារកម្មនោះទេ ហើយ លោ កក៏ មិន បាន ផ្តល់ ព័ត៌មាន លម្អិត បន្ថែម ទៀត ដែរ។ រីឯសេតវិមានវិញ បានបដិសេធភ្លាមៗនូវការចោទប្រកាន់របស់ចិនមកលើខ្លួន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី Adrienne Watson បានច្រានចោលការចោទប្រកាន់របស់ចិនថា វាគ្រាន់តែជាកិច្ចខិ តខំប្រឹងប្រែងមួយរបស់ចិនក្នុងការធ្វើយ៉ាងណាឱ្យចិនមិនសូវបាក់មុខនៅលើឆាកអន្តរជាតិដោយសារតែបាឡុងរបស់ខ្លួនបានហោះចូលដែនអាកាសរបស់អាមេរិក។
លោកស្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រាល់ការអះអាងដែលថារដ្ឋាភិបាលអាមេរិកធ្វើប្រតិបត្តិការបាឡុងដើម្បីឃ្លាំមើលនៅលើដែនអាកាសចិន គឺជារឿងមិនពិតទាំងអស់»។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខរូបនេះបានបន្តថា ៖ «វាគឺជាប្រទេសចិនទៅ វិញទេ ដែលមានកម្មវិធីបាឡុងឃ្លាំមើលរយៈកម្ពស់ខ្ពស់ សម្រាប់ការប្រមូលព័ត៌មានសម្ងាត់ ដើម្បីផ្ដល់ជូនដល់កងទ័ពរំដោះប្រជាជនចិន ដែលកន្លងមក ចិនធ្លាប់បានរំលោភលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងប្រទេសជាង ៤០ ផ្សេងទៀតនៅទូទាំងទ្វីបចំនួន ៥»។
លោកស្រីបានបន្ថែមថា ៖ «ប្រទេសចិនបានបរាជ័យក្នុងការផ្តល់នូវការពន្យល់បន្ថែមដែលអាចជឿទុកចិត្តបាន ជុំវិញការចោទប្រកាន់ខាងលើ នេះ »។ បន្ថែមលើនេះទៀត អ្នកនាំពាក្យសន្តិសុខជាតិអាមេរិកមួយរូបទៀត គឺ លោក ចន ខឺប៊ី (John Kirby) បានប្រាប់សារព័ត៌មាន MSNBC នៅក្នុងបទសម្ភាសន៍មួយថា «វាជារឿងមិនពិតនោះទេ។ យើងមិនបានបង្ហោះបាឡុងចូលទៅក្នុងដែនអាកាសរបស់ប្រទេសចិននោះទេ»។
ក្រសួងការពារជាតិអាមេរិកមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយបន្ថែមនោះឡើយ។ គួរដឹងដែរថា ការចោទប្រ កាន់របស់ចិនទៅលើអាមេរិក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិននៅឯឆ្នេរសមុទ្រនៃរដ្ឋខារ៉ូឡាញណាខាងត្បូង (South Carolina) កាលពីដើមខែកុម្ភៈ បន្ទាប់ពីបាឡុងនេះបានរសាត់ឆ្លងកាត់ទ្វីបអាមេរិកអស់រយៈពេលជាច្រើនថ្ងៃ។
ទោះជាយ៉ាងនេះក្ដី ប្រទេសចិនបានបញ្ជាក់ជាច្រើនលើកច្រើនសារថា បាឡុងនេះ ជាយានប្រើប្រាស់ក្នុងគោលបំណងស្រាវជ្រាវស៊ីវិលតែប៉ុណ្ណោះ ហើយវាបានដំណើរការខុសបច្ចេកទេសក៏បានហោះចូលដែនអាកាសរបស់អាមេរិកដោយអចេតនា។ លើសពីនេះ ចិនក៏បានចោ ទ ប្រកាន់សហរដ្ឋអាមេរិកជុំវិញការបាញ់ទម្លាក់នេះថា វាជាប្រតិកម្មមួយដែលខ្លាំងហួសហេតុពេក។ ដោយឡែក លោក វ៉ាង បានលើកឡើ ងថា លោកមិនមានព័ត៌មាន ពីវត្ថុបីចុងក្រោយដែលត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិកនោះទេ។
លោក Gregory Poling អ្នកជំនាញសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកនៅមជ្ឈមណ្ឌលគិតគូរអំពីយុទ្ធសាស្ត្រ និងអន្តរជាតិនៃទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា លោកមិនបានដឹងពីការប្រើប្រាស់បាឡុងណាមួយរបស់សហរដ្ឋអាមេរិក សម្រាប់ការឃ្លាំមើលនោះទេ។
លោកបានបន្ថែមថា ៖ «ខ្ញុំសង្ស័យថា គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងទាំងអស់គ្នាដឹងច្បាស់អំពីបញ្ហានេះនោះទេ»។ លោក Gregory Poling បានកត់សម្គាល់ថា ប្រទេសចិនអាចនឹងកំពុងចាត់ទុកដែនអាកាសកោះតៃវ៉ាន់ តំបន់ដែលចិនមានជម្លោះជា មួយជប៉ុន ឬ សមុទ្រចិនខាងត្បូងទាំងអស់ ថាជាដែនអាកាសរបស់ខ្លួនក៏ថាបាន៕
ដោយ:ធា សុណា
ប្រភព៖ https://www.reuters.com/world/china/china-says-us-flew-more-than-10-high-altitude-balloons-over-chinese-airspace-2023-02-13 (https://www.reuters.com/world/china/china-says-us-flew-more-than-10-high-altitude-balloons-over-chinese-airspace-2023-02-13/)/