បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥៦នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥៦នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៩ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ ទី ១៣ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពអគ្គនាយកដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមជម្រាបថា ជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ១១ករណី (ឃាត់ ២៣នាក់), ដឹកជញ្ជូន រក្សាទុក ២ករណី (ឃាត់ ៣នាក់), ប្រើប្រាស់ ៦ករណី ឃាត់ ៣០នាក់(ស្រី ៤នាក់)។សមត្ថកិច្ចមួយចំនួនត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំបួនខេត្ត ក្នុងនោះ រួមមាន៖ បាត់ដំបង, កណ្តាល, ពោធិ៍សាត់, តាកែវ, ព្រៃវែង, កោះកុង, សៀមរាប, កោះកុង, ព្រះសីហនុ, ក្នុងនោះ មាន ១២អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៩អង្គភាព និងកងរាជអាវុធហត្ថ ៣អង្គភាព ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner