ការបាញ់ប្រហារ នៅសាកលវិទ្យាល័យ មីឈីហ្គេន សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍

មីឈីហ្គេន៖ ប៉ូលីសប្រចាំនៅសាកលវិទ្យាល័យ មីឈីហ្គេន ស្តេត ( Michigan State ) នៃសហរដ្ឋអាមេរិក បានរាយការណ៍ពីការបាញ់ប្រហារ នៅជិតអគារសិក្សា នៃសកលវិទ្យាល័យមួយនេះ។

ការបាញ់ប្រហារ ត្រូវបានផ្ទុះឡើង នៅឯបរិវេណសាកលវិទ្យាល័យ មីឈីហ្គេន ស្តេត (Michigan State) ស្ថិតក្នុងទីក្រុង អ៊ីស ឡេនស៊ីង (East Lansing) រដ្ឋ មីឈីហ្គេន កាលពីថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈ នេះបើតាមប៉ូលីសសាកលវិទ្យាល័យ បានរាយការណ៍នៅលើបណ្តាញសង្គម ធ្វីតធឺ (Twitter) ដោយជំរុញឱ្យនិស្សិតនិងមហាវិទ្យាល័យ “ជ្រកកោន នៅនឹងកន្លែង” ខណៈដែលវីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីមន្រ្តីកំពុងឡោមព័ទ្ធកន្លែងកើតហេតុ។

មិនមានព័ត៌មានលម្អិតផ្លូវការអំពីការបាញ់កាំភ្លើង ឬ ព័ត៌មានអំពីជនរងគ្រោះដែលអាចកើតមាន ភ្លាមៗនោះទេ ប៉ុន្តែ ទាំងទីក្រុង អ៊ីស ឡេនស៊ីង (East Lansing) និងទីប្រជុំជនមហាវិទ្យាល័យ នៅជិតទីក្រុង អ៊ីស ឡេនស៊ីង នៃរដ្ឋ មីឈីហ្គេន សុទ្ធតែបានបង្ហោះសារថា ខ្មាន់កាំភ្លើងគ្នាច្រើននាក់។

សាកលវិទ្យាល័យ មីឈីហ្គេន ស្តេត ហៅកាត់ថា អឹម.អេស.យូ (MSU) គឺជាស្ថាប័នសាធារណៈផ្តោតលើការអប់រំថ្នាក់ឧត្តមសិក្សា ដែលសាខានៅក្រុង អ៊ីស ឡេនស៊ីង គឺមានភាពល្បីល្បាញ ក្នុងនោះ មានចំនួននិស្សិត ៥ម៉ឺននាក់ ទាំងនិស្សិតត្រូវបញ្ចប់ការសិក្សា និងកំពុងរៀនថ្នាក់បរិញ្ញាបត្រ។

ប៉ូលីស និងរដ្ឋបាលសកវិទ្យាល័យ មីឈីហ្គេន បាននិយាយថា ជនសង្ស័យត្រូវបានគេជឿថា បានស្ថិតក្នុងតំបន់ជុំវិញបរិវេណសាលា ភ្លាមៗ បន្ទាប់ពីអាជ្ញាធរបានរាយការណ៍ថា មានការបាញ់ប្រហារ ជាលើកដំបូង៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner