នូវែលសេឡង់ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាលើកទី៣ ក្នុងប្រវត្តិសាស្រ្ត ក្រោយរងការវាយប្រហារពីព្យុះស៊ីក្លូនហ្កាប្រ៊ីល

រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាលើកទី៣ក្នុងប្រវត្តិសាស្ត្រ ខណៈដែលព្យុះស៊ីក្លូនហ្កាប្រ៊ីល (Gabrielle) បានបង្កឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំ, ការរអិលបាក់ដី និងការជម្លៀសមនុស្ស ក៏ដូចជាការជោរជន់ទឹកសមុទ្រដ៏ធំនៅទូទាំងកោះខាងជើង។

រដ្ឋមន្ត្រីផ្នែកគ្រប់គ្រងគ្រាអាសន្ននូវែលសេឡង់ លោក គីរ៉េន ម៉ាកអាណលធី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ការខូចខាតយ៉ាងទូលំទូលាយដែលបណ្តាលមកពីព្យុះស៊ីក្លូននេះមានន័យថា ទាមទារការប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីគាំទ្រ និងផ្តល់ជំនួយដល់តំបន់រងផលប៉ះពាល់ទាំងនោះ។ លោក ម៉ាកអាណលធី បាននិយាយយ៉ាងដូច្នេះថា វាគឺជាព្រឹត្តិការណ៍អាកាសធាតុដែលមិនធ្លាប់មានពីមុនមក ដែលកំពុងជះផលប៉ះពាល់យ៉ាងធំនៅទូទាំងកោះខាងជើង។

ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីនូវែសេឡង់ លោក គ្រីស ហ៊ីបគីន បានប្រាប់អ្នកយកព័ត៌មាន ក្រោយប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នថា វាជារាត្រីដ៏អាក្រក់បំផុតមួយសម្រាប់ប្រជាជននូវែលហ្សេឡង់ទូទាំងប្រទេស ជាពិសេសនៅកោះខាងជើង… គ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅ… ផ្ទះជាច្រើនគ្មានអគ្គិសនីប្រើប្រាស់… ការខូចខាតយ៉ាងទូលំទូលាយបានកើតឡើងនៅទូទាំងប្រទេស។ ប្រទេសនូវែលសេឡង់បានប្រកាសភាពអាសន្នជាតិ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងឆ្នាំ២០១១ និងនៅពេលដែលជំងឺរាតត្បាត COVID-19 រីករាលដាលនៅឆ្នាំ២០២០៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner