លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ បង្ហាញ អំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនបុគ្គលិកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋារដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តចំនួន ៥ខណ្ឌ សរុបចំនួន ៥៩៨នាក់ ដែលរួមមានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោកជំទាវក៏បានក្រើនរំលឹកដល់ដល់ម្ចាស់អាជីវកម្ម និងមេការទាំងអស់មិនត្រូវជឿតាមការឃោសនារបស់គណៈបក្សប្រឆាំង ដែលគ្មានប្រភពច្បាស់លាស់ និងជំរុញដល់អ្នកចូលរួមកម្មវិធីថ្ងៃនេះភ្ជាប់នូវតេឡេក្រាមរបស់សម្តេច ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ ។ ចំណែកឯការសំណេះសំណាលថ្ងៃនេះ គឺជាការបង្ហាញ អំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនទាំងអស់គ្នា ជាពិសេសបានផ្តល់មេធាវី ក្នុងការការពារការរំលោភបំពាន និងការផ្តល់បណ្ណ ប.ស.ស ព័ណ៌លឿង ជូនដល់ បុគ្គលិកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍។

លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឯកឧត្តម ឃួ ង ស្រេង ជូនដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥៩៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល៕ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner