រុស្ស៊ីប្រកាសបើកចំហរ ក្នុងការពិភាក្សា អំពីបញ្ហាណាមួយជាមួយសហរដ្ឋអាមេរិក

មូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ រីយ៉ាបកូវ បានប្រាប់សារព័ត៌មាន Channel One នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីបញ្ហាណាមួយជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនឃើញទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនសម្រាប់ការពិភាក្សានោះទេ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបាននិយាយយ៉ាងដូច្នេះថា យើងបើកចំហរក្នុងការពិភាក្សាអំពីបញ្ហាណាមួយ។ លោកថា បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាពិសេស ជនជាតិអាមេរិកបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ លើកលែងតែបញ្ហាពីរ-បី ក្នុងចំណោមអ្វីដែលហៅថា “ភាពតានតឹង”។ ជាអកុសល យើងមិនបានទទួលការត្រៀមខ្លួន ក្នុងការចរចាពីខាងពួកគេវិញនោះទេ។

លោក សឺហ្គេ រីយ៉ាបកូវ បន្ថែមថា សកម្មភាពការទូតរវាងរុស្ស៊ី និងអាមេរិកដែលធ្លាប់មានគឺជារឿងសំខាន់ ក៏ដូចជាការពិភាក្សាអំពីបញ្ហាសន្តិសុខ បើទោះបីជាមានវត្តមាននៃទម្រង់ការសន្ទនាមួយចំនួនក៏ដោយ។ យើងគួរតែនិយាយអំពីសន្តិសុខ អំពីស្ថិរភាពជាយុទ្ធសាស្ត្រ ហើយយើងគួរតែពិភាក្សាអំពីរបៀបដែលយើងនឹងបន្តរស់នៅតទៅមុខទៀត៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner