ឯកឧត្ដម ហ៊ីង ប៊ុនហៀង៖ សម្ដេចតេជោ សែន ជាមហាវីរជន សង្រ្គោះ ការពារ បម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យ និងលោកជំទាវ ប៉ែន ចន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន គឺជាមហាវីរជន ស្នេហាជាតិពិតប្រាកដបានជួយសង្រ្គោះប្រទេសជាតិ រំដោះ ជីវិតប្រជាពលរដ្ឋរួចចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ការពារជាតិសាសនាព្រៈមហាក្សត្ររក្សាអធិបតេយ្យភាព និងបូរណភាពបានគង់វង្ស បម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលរត់ចោលប្រជាពលរដ្ឋនៅពេលជួបការលំបាក ។
ឯកឧត្ដម បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោឆ្លងធសមិទ្ធផលនានា ក្នុងវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា សម្ដេចតេជោ ហ៊ុន សែនបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ឈាមស្រស់បានលៈបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេសព្រមទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ល្អបានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ ។ សម្ដេចតេជោ ជាវីរៈបុរសរបស់កម្ពុជាពិតប្រាកដជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដីមិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរអធិប្បតេយ្យភាពជាតិជាមួយ និងផលប្រយោជន៍បរទេសឡើយ។
ឯកឧត្ដម បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នានិងដឹងគុណសន្តិភាព ពីព្រោះ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានរួមគ្នា ប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈមិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។ បានសំណូមពរដល់ប្រជាជនកម្ពុជាពិសេសបងប្អូនប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ បន្តគោរពស្រឡាញ់ គាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បី បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោជំទាវ បានវេរប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួនមួយម៉ឺនដុល្លារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេរជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកតាលោកយាយ សីលវន្ត សីលវន្តី មន្ត្រីក្រុមប្រឹក្សាសង្កាត់ ខណ្ឌ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ជាច្រើនទៀត។ដោយ:រ៉ាវុធ



