គ.ជ.ប ចាប់ផ្តើមទទួលពាក្យភ្នាក់ងារគណបក្សនយោបាយសម្រាប់ សង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកដែល ទើប បង្កើតថ្មីចំនួនប្រាំ
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ ផ្តើម ទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយដើម្បី សង្កេតការណ៍ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុម ប្រឹក្សា ក្រុង និងស្រុកដែលទើបបង្កើតថ្មីចំនួនប្រាំ រួមមាន ក្រុង អរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុក សាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃ ខេត្តក្រចេះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ថ្លែងថា តាមប្រតិទិន្ន គ.ជ.បចាប់ផ្តើមទទួលពាក្យចុះឈ្មោះអ្នកសង្កេតការណ៍របស់គណបក្សនយោបាយពីថ្ងៃទី១៦ខែកុម្ភៈរហូតដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣។
ជាមួយគ្នានេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺនិងខេត្តក្រចេះកំពុងតែមមាញឹកក្នុងការផ្តល់ពាក្យនិងទទូលពាក្យចុះឈ្មោះភ្នាក់ងារ។
ឯកឧត្តមបន្តថា ជាលទ្ធផល ក្នុងរយៈពេលនេះ មានតែគណបក្ស ប្រជាជន កម្ពុជា តែមួយគត់ ក្នុងចំណោមគណបក្ស ពីរទៀត គឺ គណបក្សហ្វ៊ុនស៊ិនប៉ីច និងគណបក្សភ្លើងទៀន បានចុះឈ្មោះភ្នាក់ ងាររ បស់ខ្លួន ដើម្បីសង្កេតមើលការបោះឆ្នោតឡើងវិញនេះ សម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាដែលទើបបង្កើតថ្មីនេះ ចំនួន ៣៤ នាក់ ក្នុងនោះពេញសិទ្ធិ ១៧ នាក់ និងបម្រុង ១៧ នាក់ ។
ឯកឧត្តមថ្លែងថា៖ « ចំពោះគណបក្សនយោបាយ ដែលអាចចុះ ឈ្មោះ ភ្នាក់ងារ សង្កេតមើលការបោះឆ្នោតឡើងវិញសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុកដែលទើបបង្កើតថ្មី គឺមានតែ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សចូលរួមបោះឆ្នោតប៉ុណ្ណោះ ។រីឯគណបក្សផ្សេងទៀតដែលមិនចុះឈ្មោះចូលរួមប្រកួត ប្រជែង គឺមិនអាចចុះឈ្មោះបាននោះទេ »។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច ថ្លែងថា គណបក្សរបស់លោក បានត្រៀមខ្លួនរួចហើយក្នុងការចុះឈ្មោះ ភ្នាក់ងារ ដើម្បីសង្កេតការណ៍បោះឆ្នោតនេះ ឱ្យគ្រប់ការិយាល័យ ព្រោះការបោះឆ្នោតខាងលើនេះ គឺពិតជាមានសារៈសំខាន់ដើម្បីឱ្យ ពួកគាត់តាមដាននិងសង្កេតការណ៍។
លោកបន្តថា ក្នុងនោះ គឺគណបក្សត្រៀមចុះឈ្មោះភ្នាក់ងារសង្កេត ការណ៍មួយការិយាល័យ ២ នាក់ ដោយម្នាក់ពេញសិទ្ធិ និងម្នាក់ទៀត បម្រុង។ បើគិតទៅ មាន ៥ ការិល័យ ។ ដូច្នេះ ភ្នាក់ងារសង្កេត ការណ៍ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច មានចំនួន ១០ នាក់ ។
បើតាម គ.ជ.ប ការបោះបោះឆ្នោតឡើងវិញសម្រាប់ក្រុមប្រឹក្សា នៃក្រុងស្រុកដែលទើបបង្កើតថ្មីនេះ គឺជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោត គឺមានតែក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខដំណែង ។ ប្រជាពលរដ្ឋ មិនមានសិទ្ធិបោះឆ្នោតនោះទេ ប៉ុន្តែតំណាងរបស់ពួកគេ ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត នៅក្នុងក្រុងស្រុកដែលទើប បង្កើតថ្មីទាំងអស់នោះមានសិទ្ធិបោះឆ្នោត។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យ ចំនួនបួន ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៃ ខេត្ត កណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ និងបំបែ ក ស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យនិងស្រុក សាមគ្គីមុនីជ័យ។
អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើស រើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈ ពេល យ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើស រើស ក្រុមប្រឹក្សាទាំងនេះ៕
ដោយ៖យុទ្ធ វីរៈ